News & Events
តើគោលនយោបាយចតុកោណរបស់រដ្ឋាភិបាលមានអ្វីខ្លះ?
- ខែមិថុនា 10, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ២៩. តើគោលនយោបាយចតុកោណរបស់រដ្ឋាភិបាលមានអ្វីខ្លះ?
ចម្លើយៈ
ផ្តោតលើការយកចិត្តទុកដាក់មុំយុទ្ធសាស្រ្តចំនួនបួន៖
១. ការលើកស្ទួយវិស័យកសិកម្ម
• លើកកម្ពស់ផលិភាពនិងពិធកម្មវិស័យកសិកម្ម
• កំណែទម្រង់ដីធ្លី និងការបោសសំអាតមីន
• កំណែទម្រង់វិស័យនេសាទ និងជលផល
• កំណែទម្រង់ព្រៃឈើ
២. ការបន្តស្តារ និងកសាងហេដ្ឋារចនាសម្ពន្ធរូបវន្ត
• ការបន្តស្តារ និងកសាងហេដ្ឋារចនាសម្ពន្ធគមនាគមន៍ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស
• ការគ្រប់គ្រងធនធានទឹក និងប្រពន្ធ័ធារាសាស្រ្ត
• ការអភិវឌ្ឍវិស័យថាមពល និងបណ្តាញអគ្គិសនី
• ការអភិវឌ្ឍវិសួយថាមពល និងបណ្នាញពត៌មាន និងទូរគមនាគមន៍
៣. ការអភិវឌ្ឍផ្នែកឯកជន និងការងារ
• ការពង្រីកវិស័យឯកជន និងការទាក់ទាញទុនវិនិយោគ
• ការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម
• ការបង្កើតការងារ និងការធានាលក្ខណ្ឌការងារល្អប្រសើរជួនដល់កម្មករ និងនិយោជក
• ការរៀបចំប្រព័ន្ធសុវត្ថិភាពសង្គមសម្រាប់មន្រ្តីបុគ្គលិក កម្មករ
៤. ការកសាងសម្ថភាព និងការអភិវឌ្ឍធនធានមនុស្ស
• ការលើកកំពស់ និងពង្រឹងគុណភាពវិស័យអប់រំ
• ការលើកស្ទួយសេវាសុខាភិបាល
• ការអនុវត្តគោលនយោបាយប្រជាជន
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!