News & Events
តើគេចែកសិលាជាប៉ុន្មានប្រភេទ? ចូររៀបរៀប។
- ខែកក្កដា 17, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ផែនដីវិទ្យា
សំណួរៈ
តើគេចែកសិលាជាប៉ុន្មានប្រភេទ? ចូររៀបរៀប។
ចម្លើយៈ
គេចែកសិលាជាបីប្រភេទធំៗគឺ៖ សិលាកម្ទេចកំណ សិលាប្រែកំណើត និងសិលាម៉ាក់ម៉ា។
គេចែកសិលាអាស្រ័យទៅលើរបៀបនៃការកកើត និងលក្ខណៈវិនិច្ឆ័យពីរគឺ សមាសធាតុ និងវាយភាព។
វាយភាពសិលាម៉ាក់ម៉ាកំណត់ដោយអត្រាចុះត្រជាក់នៃម៉ាក់ម៉ា។ ម៉ាក់ម៉ាចុះត្រជាក់កាន់តែយឺតនោះក្រាមរបស់សិលាកាន់តែធំ។ សិលាម៉ាក់ម៉ាហ្វែលស៊ិចមានព៌ណភ្លឺ ហើយស្រាល ចំណែកសិលាម៉ាក់ម៉ាហ្វិចមានព៌ណក្រម៉ៅហើយធ្ងន់។ ម៉ាក់ម៉ាកករឹងនៅលើផ្ទៃផែនដី បង្កើតបានជាសិលាភ្នំភ្លើង ហើយម៉ាក់ម៉ាកករឹងនៅក្នុងសំបកផ្ទៃផែនដីបង្កើតបានជាសិលាជ្រៀត។
សិលាកម្ទេចកំណមានបីក្រុម គឺសិលាកម្ទេចកំណក្លាស៊ិច សិលាកម្ទេចកំណសរិរាង្គ និងសិលាកម្ទេចកំណគីមី។ សិលាកម្ទេចកំណក្លាស៊ិចកើតឡើងពី បំណែកសិលា និងរ៉ែដែលបង្ខាំភ្ជាប់គ្នា។
លំនាំប្រែកំណើតជាលទ្ធផល នៃកំណើនកម្តៅ និងសម្ពាធក្នុងសំបកផែនដី។ សមាសធាតុរ៉ែផ្លាស់ប្តូរ នៅពេលក្រាមរ៉ែកកើតជាថ្មី។ គេហៅសិលាប្រែកំណើតដែលមានគ្រាប់រ៉ែតម្រៀបជាជួរថា សិលាប្រែកំណើតវាយភាពក្រាមបន្ទះ ហើយសិលាប្រែកំណើតដែលគ្មានគ្រាប់រ៉ែតម្រៀបជាជួរថា សិលាប្រែកំណើតគ្មានវាយភាពក្រាមបន្ទះ។
សិលាអាចផ្លាស់ប្តូរពីប្រភេទមួយទៅប្រភេទមួយទៀតបានតាមរយៈរដ្តសិលា។ មនុស្សប្រើប្រាស់សិលារាប់ពាន់ឆ្នាំមកហើយ។ សិលាមានសារៈសំខាន់ណាស់សម្រាប់ សំណង់អាគារ ផ្លូវ និងផលិតសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!