News & Events
តើកូនប្រុសស្រីត្រូវមានវិន័យនិងឥរិយាបថយ៉ាងដូចម្តេចខ្លះក្នុងគ្រួសា?
- ខែមិថុនា 10, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ៥៦. តើកូនប្រុសស្រីត្រូវមានវិន័យនិងឥរិយាបថយ៉ាងដូចម្តេចខ្លះក្នុងគ្រួសា?
ចម្លើយៈ
កូនប្រុសស្រីត្រូវមានវិន័យនិងឥរិយាបថនៅក្នុងគ្រួសាដូចជា៖
- គោរពនិងស្តាប់ដំបូន្មានមាតាបិតា
- មានកតញ្ញូកតវេទីចំពោះមាតាបិតា
- ជូយសម្រាលបន្ទុកការងារមាតាបិតា
- ស្រឡាញ់បងប្អូន មានសាមគ្តីភាពផ្ទៃក្នុង
- ចេះជួយធុរៈសមាជិកក្នុងគ្រួសារ
- ថែរក្សាសុខភាពនិងបរិស្ថានគ្រួសារ
- ជួយថែរក្សាកិត្តិយសកេរ្តិ៍ឈ្មោះគ្រួសារ
- មានសម្តីកាយវិការទន់ភ្លន់ សុភាពរាបសានិងអត់ធ្មត់
- គោរពពេលវេលា វិន័យនិងមិននិយាកុហក
- ជួយថែរក្សាទ្រព្យសម្បត្តិ សន្សំសំចៃគ្នាមិនខ្ជះខ្ជាយ
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។