News & Events
តើការដាក់បញ្ជូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមានអត្តប្រយោជន៍ដល់កម្ពុជា ដូចម្តេចខ្លះ?
- ខែកក្កដា 16, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ តើការដាក់បញ្ជូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមានអត្តប្រយោជន៍ដល់កម្ពុជា ដូចម្តេចខ្លះ?
ចម្លើយៈ
ការដាក់បញ្ជូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមានអត្តប្រយោជន៍ដល់កម្ពុជាដូចជា៖
អត្តប្រយោជន៍ក្នុងប្រទេស៖
- លើកតម្កើងកេរ្តិ៍ឈ្មោះប្រទេសខ្មែរ ឲ្យកាន់តែល្បីល្បាញខាងផ្នែកស្ថាបត្យកម្មក្នុងចំនោមស្ថាបត្យកម្មពិភពលោក
- អង្គការសហប្រជាជាតិជូយការពារ និងជួសជុលឡើងវិញ ធ្វើឲ្យភ្ញៀវទេសចរណ៍ចាប់អារម្មណ៍ និងទទួលស្គាល់ស្នាដៃដែលបានបន្សល់ទុក
- បង្កើនប្រាក់ចំនូលយ៉ាងច្រើនដល់រដ្ឋ តាមរយៈទេសចរដែលជាឧស្សាហកម្មគ្មានផ្សែង
- ជូយផ្សព្វផ្សាយវប្បធម៌ខ្មែរឲ្យល្បីរន្ទី និងទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាប្រទេសយើងកាន់តែច្រើន
- ជួយបង្កើននិងបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរ
- ជួយកាត់បន្ថយភាពក្រីក្រ តាមរយៈវិស័យទេសចរណ៍
- រក្សាបូរណភាពដែនដីនិងសម្បត្តិវប្បធម៌ខ្មែរ
- បណ្តុះមនសិការស្នេហាវប្បធម៌ដល់កូនខ្មែរគ្រប់រូប និងគ្រប់ជំនាន់ឲ្យចេះស្រឡាញ់និងលើកតម្កើង
- ប្រែក្លាយតំបន់នោះឲ្យទៅជាតំបន់ទេសចរណ៍ជាតិ និង អន្តរជាតិ
អត្តប្រយោជន៍ក្រៅប្រទេស៖
- មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ
- មានតម្លៃជាសកលលើពិភពលោក
- គ្រប់បណ្តាលប្រទេសគាំទ្រកោតសសើរនូវស្នាដៃវប្បធម៌ជាតិខ្មែរ
- ជួយផ្សព្វផ្សាយ និង ស្វែងរកចំនូលទៅតាមបណ្តាលប្រទេសនានានៅលើពិភពលោក
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!