News & Events
ដើម្បីស្ដារវិបត្ដិសេដ្ឋកិច្ចឆ្នាំ១៩២៩តើលោកប្រធានាធិបតីហ្រ្វង់គ្លីនរូស្វែលបានប្រើយុទ្ធសាស្ត្រអ្វីខ្លះ?
- ខែមិថុនា 15, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ប្រវត្តិវិទ្យា
សំណួរៈ
ដើម្បីស្ដារវិបត្ដិសេដ្ឋកិច្ចឆ្នាំ១៩២៩តើលោកប្រធានាធិបតីហ្រ្វង់គ្លីនរូស្វែលបានប្រើយុទ្ធសាស្ត្រអ្វីខ្លះ?
ចម្លើយៈ
ដើម្បីស្ដារវិបត្ដិសេដ្ឋកិច្ចឆ្នាំ១៩២៩តើលោកប្រធានាធិបតីហ្រ្វង់គ្លីនរូស្វែលបានប្រើយុទ្ធសាស្ត្រដូចជា៖
• បង្កើតភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិលដើម្បីបង្កើតមុខរបបឲ្យបានច្រើន
• បង្កើតភ្នាក់ងារកិច្ចការសាធារណៈដើម្បីជួយកសិករបង្កើនប្រាក់ចំណូល
• បង្កើតភ្នាក់ងារមូលនិធិសាជីវកម្មកម្ចីដើម្បីជួយប្រាក់ដល់ប្រជាជន
• បង់ការប្រាក់ឲ្យម្ចាស់បំណុលចៀសវាការបាត់បង់ផ្ទះសម្បែង
• បង្កើតភ្នាក់ងារយុវជនដើម្បីជួយដល់យុវជនឲ្យបោះជំរំនៅជនបទ
• ដាំដើមឈើនៅវាលទំនាប
• ជួយបង្កើតច្បាប់ដើម្បីជួយដល់ធនាគារឲ្យបើកឡើងវិញដោយឲ្យប្រាក់កម្ចីពីរដ្ឋ។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។