News & Events
ដូចម្ដេចដែលហៅថាដំណើរលំអង?តើចំពោះអង់ស្យូស្ដែមដំណើរលំអមានប៉ុន្មានយ៉ាង? អ្វីខ្លះ?ចូរបញ្ជាក់។
- ខែកក្កដា 12, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ជីរវិទ្យា
សំណួរៈ
ដូចម្ដេចដែលហៅថាដំណើរលំអង?តើចំពោះអង់ស្យូស្ដែមដំណើរលំអមានប៉ុន្មានយ៉ាង? អ្វីខ្លះ?ចូរបញ្ជាក់។
ចម្លើយៈ
• ដំណើរលំអងជាការផ្ទេរគា្រប់លំអងពីប្លោកលំអងទៅស្ទិចម៉ាត។
ដំណើរលំអងមាន៣យ៉ាង៖
• ដំណើរលំអងឯង(ស្វ័យបង្កកំនើត)=គ្រាប់លំអងត្រូវផ្ទេរពីប្លោកលំអងទៅស្ទិចម៉ាតនៃផ្កាតែមួយ។
• ដំណើរលំអងកាត់=គ្រាប់លំអងរបស់ផ្កានៃរុក្ខជាតិមួយធ្លាក់លើស្ចិចម៉ាតរបស់ផ្កានៃរុក្ខជាតិផ្សេងទៀតតាមខ្យល់សត្វល្អិតទឹក។..។
• ដំណើរលំអងសិប្បនិម្មិត=គ្រាប់លំអងត្រូវបញ្ជូនដោយមនសុ្សពីរុក្ខជាតិមួយទៅ
រុក្ខជាតិមួយ។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា រៀបរៀងដោយ ជា គឹមអៀង
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!