News & Events
គេថាខ្មែរទទួលវប្បធម៍-អរិធម៍ឥណ្ឌា តើទស្សនៈបែបនេះមានអត្ថន័យយ៉ាងណា?
- ខែមិថុនា 26, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរៈ
គេថាខ្មែរទទួលវប្បធម៍-អរិធម៍ឥណ្ឌា តើទស្សនៈបែបនេះមានអត្ថន័យយ៉ាងណា?
ចម្លើយៈ
ជាបឋមយើងត្រូវស្គាល់ន័យនៃវប្បធម៍ (វប្បធម៍=វប្ប+ធម៍)
វប្បៈ សំណាបព្រោះឲ្យលូតលាស់រីកចំរើន
ធម៍ៈ ទ្រឺស្ដីឆ្ពោះទៅរកអនុវត្តយ៉ាងសកម្ម
ដូចនេះ វប្បធម៍សំដៅយកធម៍ទំាងទ្បាយណាដែលធ្វើឲ្យមានការលូតលាស់រីកចំរើនក្នុងសង្គមដោយការសិក្សាអប់រំ និងអនុវត្តន៍។ចំនែកតាមន័យរចនានុក្រមខ្មែរវប្បធម៍សំគាល់នូវការផ្សំាការបណ្ដុះចំណេះវិជ្ជានិងប្រាជ្ញាស្មារតីឲ្យបានចំរើនលូតលាស់ដោយវិទ្យាសាស្រ្ដឬសិល្បៈផ្សេងៗ។
អរិយធម៍ = អរិយ + ធម៍
អរិយៈ ប្រសើរខ្អង់ខ្ពស់ថ្លៃថ្នូររុងរឿង
ធម៍ៈ ធាតុ វិធី ធម៍ ភាព សភាវះទ្រទ្រង…….។
ដូចនេះ អរិយធម៍គឺធម៍ទំាងឡាយណាដែលជាភាពនិងតម្លៃនៃការលូតលាស់ដុះដាល់រីកចំរើនល្អប្រសើរខ្ពង់ខ្ពស់ថ្លៃថ្នូរក្នុងការរស់នៅរបស់មនុស្សក្នុងសង្គមដែលប្រកបដោយសណ្ដាប់ធ្នាប់ល្អគ្រឿងប្រដាប់ប្រើប្រាស់គ្រប់គ្រាន់ ជំនឿន ចំនេះចំនង់ចំណូលចិត្តគ្រប់យ៉ាងក្នុងគោលដៅស្វែងរកសេចក្ដីសុខ។
អរិយធម៍ក្ដោបន័យនៃមែកធាងផ្សេងៗជាច្រើន ប៉ុន្ដែអត្ថន័យជាទូទៅមានៈ
អរិយធម៍ៈ វប្បធម៍
សង្គមធម៍
ជាការពិតណាស់ខ្មែរយើងបានទទួលអរិយធម៍វប្បធម៍ពីឥណ្ឌាដោយយើងអាចបញ្ជាក់បានការពារគោរពប្រតិបត្តិសាសនា។នៅដើមគ្រឹស្ដសករាជខ្មែរទទួលសាសនាធំៗពីរពីប្រទេសឥណ្ឌាគឺព្រាហ្មសាសនាហូរចូលមុនព្រះពុទ្ធសាសនា។
ព្រាហ្មសាសនាឫព្រហញ្ញសាសនាហូរចូលមុនព្រះពុទ្ធសាសនាតាមរូបភាពផ្សេងៗជាច្រើន
ដូចជាតាមពួកឈ្មួញឥណ្ឌា តាមទំនាក់ទំនងពាណិជ្ជកម្មតាមអាពាហ៍ពិពាហ៍…… ។លិទ្ធិសាសនានេះហើយបានជ្រួតជ្រាបយ៉ាងខ្លាំងមកលើជនជាតិខ្មែរ។ម្ប៉ាងទៀតយើងអាចបញ្ជាក់តាមប្រវតិ្ដសាស្រ្ដថានៅសវទី១នៃគ្រឹស្គសរាជមានចម្បាំងដណ្ដើមទឹកដីខ្មែររវាងស្ដេចឥណ្ឌាព្រះបាទហ៊ុនទៀននិងស្ដេចខ្មែរគឺព្រះនាងលីវយី។ក្រោយពីទទួលបានជ័យជំនះព្រះបាទហ៊ុនទៀនក៏បានរៀបអភិសេកនិងក្សត្រីលីវយីធ្វើជាអគ្គមហេសី ហើយប្រកាសខ្លួនធ្វើជាស្ដេចដោយរៀបចំទឹកដីខ្មែរតាមរៀបឥណ្ឌា។ហេតុនេះហើយទើបធ្វើឲ្យលទិ្ធព្រាហ្មរីកដុះដាលឡើងជាលំដាប់។
ប៉ុន្ដែទោះបីជាមានការហូរចូលអរិយធម៍បរទេសតាមលក្ខណៈបែបនេះក៏ដោយក៏ខ្មែរយើងពីដើមឡើយពិតជាមានអរិធម៍របស់ខ្លួនយ៉ាងពិតប្រាកដដែលមិនអាចបដិសេធន៍បាន។យ៉ាងមិញមុនព្រះបាទហ៊ុនទៀនចូលមកលើកទឹកដីខ្មែរ ខ្មែរយើងមានជិវិតរស់នៅលើទឹកដីនេះរួចទៅហើយជាហេតុបញ្ជាក់ថាគឺខ្មែរយើងមានអរិយធម៍របស់ខ្លួនរួចទៅហើយ។គ្រាន់តែខ្មែរយើងចេះផ្សំវប្បធម៍អរិធម៍របស់ខ្លួននិងវប្បធម៍អរិយធម៍បរទេសធ្វើយ៉ាងណាឲ្យធាតុផ្សំទំាងឡាយរួមជាមូលធាតុទ្រទ្រង់ទស្សនៈនិងមនោសាស្រ្ដរបស់ជាតិខ្លួនសមប្រកបតាមកាលៈទេសៈជីវភាពរស់នៅនិងទំនោររបស់សង្គមដែលមានទំនាក់ទំនងដ៏ប្រសើរ។
ដូចនេះ អរិយធម៍សំគាល់នូវការរស់នៅរបៀបរស់នៅទង្វើរកិច្ចការរបស់មនុស្សនិងគ្រប់មែកធាងក្នុងផ្នែកគ្រឿងប្រដាប់ប្រដាប្រើប្រាស់ កិច្ចការ លំអ សិល្បៈក្ដី ជាការស្វែងរកសេចក្ដីសុខ គ្រប់គ្រងលើជិវិតមនុស្សឆ្ពោះទៅរកគោលដៅមួយដ៍ប្រសើរ។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!