News & Events
តើកោសិកានីមួយៗទទួលអាស៊ីតអាមីនេបានមកពីណា? តើប្រូតេអ៊ីនដែលបានមកពីក្រៅ(នៅក្នុងអាហារ)នៅពេលដែលចូលដល់សារពាង្គកាយតើវានៅតែរក្សាយថាប្រភេទភាពរបស់វាទៀតរឺទេ?ចូរពន្យល់ឲ្យបានខ្លី។
- ខែកក្កដា 24, 2017
- Posted by: tangleng
- Category: ជីវវិទ្យា ថ្នាក់ទី១០-១២ សំណួរ-ចម្លើយ ជីរវិទ្យា
សំណួរៈ
ក.តើកោសិកានីមួយៗទទួលអាស៊ីតអាមីនេបានមកពីណា?
ខ.តើប្រូតេអ៊ីនដែលបានមកពីក្រៅ(នៅក្នុងអាហារ)នៅពេលដែលចូលដល់សារពាង្គកាយតើវានៅតែរក្សាយថាប្រភេទភាពរបស់វាទៀតរឺទេ?ចូរពន្យល់ឲ្យបានខ្លី។
ចម្លើយៈ
• ក.កោសិកាទទួលអាស៊ីតអាមីតេបានមកពីការបំបែកម៉ូលេគុលប្រូតេអ៊ីមនៅក្នុងអាហារ។
• ខ.ពេលចូលដល់សារពាង្គកាយ ប្រូតេអ៊ីនត្រូវបាត់បង់យថាប្រភេទរបស់វា។ប្រូតេអ៊ីននៅក្នុងអាហារបានបំបែកជាដំបូងនៅក្នុងប្រដាប់រំលាយអាហារក្រាមអំពើនៃអង់ស៊ឹមរហូតក្លាយជាអាស៊ីតអាមីនេ។អាស៊ីតអាមីនេទាំងនេះ ត្រូវជ្រាបតាមភ្នាសពោះវៀនតូចធ្វើដំណើរតាមផ្លូវឈាមឆ្លងកាត់ថ្លើមនិងបេះដូង។ឈាមដែលចេញពីបេះដូងត្រូវបានដឹងនាំអាស៊ីតអាមីនេចូលទៅក្នុងកោសិកានៃសរីរាង្គទាំងឡាយ។នៅទីនោះអាស៊ីតអាមីនេត្រូវបានសំយោកសារជាថ្មី ដើម្បីបង្កើតនូវប្រូទីតថាប្រភេទផ្ទាល់របស់សារពាង្គកាយ។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា
រៀបរៀងដោយ៖ ជា គឹមអៀង
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!