News & Events
កំនត់ន័យរបស់ពាក្យ”អភិវឌ្ឍមនុស្ស”ចូរអធិប្បាយពន្យល់(យ៉ាងច្រើន១០បន្ទាត់)
- ខែមិថុនា 15, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ភូមិវិទ្យា
សំណួរៈ
កំនត់ន័យរបស់ពាក្យ”អភិវឌ្ឍមនុស្ស”ចូរអធិប្បាយពន្យល់(យ៉ាងច្រើន១០បន្ទាត់)
ចម្លើយៈ
• កំនត់ន័យរបស់ពាក្យ”អភិវឌ្ឍមនុស្ស”មានន័យថាលទ្ធភាពអាចរស់នៅបានយូរអង្វែងប្រកបដោយសុខភាពល្អ ទទួលបានការអប់រំនិងលទ្ធភាពទទួលបានធនធានចាំបាច់សម្រាប់ការរស់នៅសមរម្យ។អភិវឌ្ឍន៍មនុស្ស”សំរេចបានក្នុងលក្ខខ័ណ្ឌចាំបាច់បី”
• ស្ថានភាពសុខភាព៖ប្រជាជនមានការកក់ក្ដៅជាបង្គួរទៅលើផ្នែកសុខាភិបាលសាធារណៈ
• ស្ថានភាពអប់រំ៖ប្រជាជនទទួលបានលទ្ធភាពក្នុងការអប់រំអត្រាចូរៀននៅបឋមសិក្សា
• មធ្យមសិក្សានិងឧត្ដមសិក្សា
• បំរើបំរាស់សេវាមីលដ្ឋាន៖ក្នុងជិវភាពប្រចាំថ្ងៃរបស់ប្រជាជនលទ្ធភាពប្រើប្រាស់សេវាសង្គម(មន្ទីរពេទ្យ សាលារៀន…)សេវាមីលដ្ឋាន(ទឹក អនាម័យ វត្ថុសម្រាប់ដុត)។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ដកស្រង់ចេញពី៖ សៀវភៅសំណួរ ចម្លើយភូមវិទ្យា
រៀបរៀងដោយ៖ ជា ឡុងហេង
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!