News & Events
ការប្រៀបធៀបទស្សនៈអប់រំពីបែបគឺគ្រូមជ្ឍមណ្ឌល និងសិស្សមជ្ឍមណ្ឌល។ តើមួយណាប្រសើជាង? មូលហេតុអ្វី?
- ខែកក្កដា 7, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ៤៤. ៤៤. ការប្រៀបធៀបទស្សនៈអប់រំពីបែបគឺគ្រូមជ្ឍមណ្ឌល និងសិស្សមជ្ឍមណ្ឌល។តើមួយណាប្រសើជាង? មូលហេតុអ្វី?
ចម្លើយៈ
ការប្រៀបធៀបទស្សនៈអប់រំពីបែបគឺគ្រូមជ្ឍមណ្ឌល និងសិស្សមជ្ឍមណ្ឌល៖
ក. គ្រូមជ្ឍមណ្ឌល៖
ការគ្រប់គ្រងថ្នាក់រៀនៈ
- គ្រូមិនរវល់ក្នុងការរៀបចំឲ្យសមស្រប(ឧ. ការប្តូរយោបល់សិស្សគ្មានការចូលរួមឬសិស្សខ្លះមិនទម្លាប់ស្តាប់ច្រើនពេច)
សកម្មភាពៈ
- គ្រូធ្វើសកម្មភាពតែឯង(ឧ. គ្រូពន្យល់និងដោះស្រយបញ្ហា)
- សិស្សស្តាប់ហើយឆ្លើយតាមគ្មានសកម្មភាព
- គ្រូមិនពេញចិត្តនឹងសំណួររបស់សិស្ស
- គ្រូប្រាប់លទ្ធផលរៀនសូត្ររបស់សិស្ស
- គ្រូមានសម្ភារៈ សិស្សគ្មានសម្ភារៈ
ខ្លឹមសារៈ
- គ្រូជាអ្នកផ្តល់មេរៀន
កិច្ចតែងការបង្រៀនៈ
- គ្រូរៀបចំកិច្ចតែងការបង្រៀនតែខ្លួនឯង ឬតាមការនឹកឃើញរបស់ខ្លួន
ការអភិវឌ្ឍៈ
- សិស្សគ្មានភាពម្ចាស់ការនិងសេចក្តីក្លាហាន សិស្សខ្លះចំណង់ចំណូលចិត្ត(ឧ.ការច្នៃប្រឌិតនិងការចូលរួម)
- សិស្សពុំសូវចាប់អារម្មណ៍ការងារជាក់ស្តែង
- គ្រូមិនផ្តល់ឪកាសឲ្យសិស្សសាកល្បងសមត្ថភាពពិត
- ការខុសឆ្គងមានន័យថា អវិជ្ជមាននៅក្នុងការសិក្សា
- គ្មានភាពជាដៃគូ
លទ្ធផលសិក្សាៈ
- ចំណេះដឹងតាមការចងចាំដែលគ្រូបានផ្តល់
- មិនយល់ ឆាប់ភ្លេច
- ការអនុវត្តធ្វើមិនសូវពេញលេញឬមិនច្បាស់លាស់
ខ. សិស្សមជ្ឍមណ្ឌល
ការគ្រប់គ្រងថ្នាក
- គ្រូយកចិត្តទុកដាក់ថ្នាក់រៀនឲ្យសមស្របនឹងវិធីសាស្រ្ត(ឧ.ការពិភាក្សាជាក្រុមឬអង្គុយមើល)
សកម្មភាព
- សិស្សធ្វើសកម្មភាពសិក្សាស្រាវជ្រាវពិភាក្សាដោយគ្រូជាអ្នកដាក់បញ្ហានិងដឹកនាំសកម្មភាព
- ថ្នាក់រៀនមានសកម្មភាពរស់រវើក
- គ្រូលើកទឹកចិត្តឲ្យចោទជាសំណួរ
- ទាំងគ្រូទាំងសិស្សមានសម្ភារៈសិក្សាសម្រាប់ពិនិត្យសង្កេតពិសោធន៍
- សិស្សចងក្រងខ្លឹមសារមេរៀនតាមរយៈការណែនាំរបស់គ្រូ
ខ្លឹមសារមេរៀន
- សិស្សចងក្រងមេរៀនក្រោមការណែនាំរបស់គ្រូនិងកែលម្អរបស់គ្រូ
កិច្ចតែងការបង្រៀន
- គ្រូមានកិច្ចតែងការបង្រៀនថ្មីនិងប្រើកិច្ចការបង្រៀនតាមលំដាប់លំដោយដែលបានរៀបចំតាមផែនការ
ការអភិវឌ្ឍ
- សិស្សរៀនសូត្រដោយខ្លួនឯងម្ចាស់ការច្នៃប្រឌិតសហការនិងអធ្យាស្រ័យគ្នា
- ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង
- គ្រូផ្តល់ការសាកល្បងដល់សិស្សនៅក្នុងការសាកល្បងសមត្ថភាពរបស់ខ្លួន
- ការខុសឆ្គងជាមេរៀនសម្រាប់សិស្សកែលម្អ
- មានភាពជាដៃគូ
លទ្ធផលសិក្សា
- ទទួលលទ្ធផលតាមរយៈសកម្មភាពត្រិះរិះពិចារណាឃើញផ្ទាល់ខ្លួន
- យល់ច្បាស់ឬចាំបានយូរ
- យកចំណេះដឺងទៅអនុវត្តចំណេះធ្វើបម្រើនៅក្នុងជីវភាពរស់នៅក្នុងគ្រួសារនិងសង្គម
ដូច្នេះ សិស្សមជ្ឍមណ្ឌលប្រសើរជាងគ្រូមជ្ឍមណ្ឌលព្រោះថា៖
- ការរៀននិងបង្រៀន គឺជាលំនាំសកម្មភាពដែលទាមទារយកសកម្មភាពសិស្សជាមូលដ្ឋានដែលមានទាមទារការបញ្ចេញថាមពលទាំងគ្រូទាំងសិស្ស
- សិស្សទទួលខុសត្រូវដោយខ្លួនឯងតាមតម្រូវនិងចំណង់ចំណូលចិត្ត ដើម្បីយល់ដឹងដោយធ្វើការស្រាវជ្រាវឈ្វេងយល់ ដើម្បីបង្កើតចំណេះដឹងបំណិននិងការអភិវឌ្ឍបុគ្គលិកលក្ខណៈក្រោមការសម្របសម្រួលរបស់សិស្ស
- សិស្សកាន់តែពេញចិត្តនិងចូលចិត្តទាំងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន
- សិស្សចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពរៀនរៀនដើម្បីបង្កើតខ្លឹមសារមេរៀនឬចម្លើយរបស់សំណួរ
- សមស្របទៅតាមលទ្ធិប្រជាធិបតេយ្យ ដោយចាត់ទុកសិស្សជាតួអង្គយ៉ាងសំខាន់ចំណែកគ្រូជាអ្នកសម្របសម្រួលយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាព
- ទាំងគ្រូទាំងសិស្សជាអ្នកវាយតម្លៃ
- មិនមានការបន្តុះបង្អាប់ឬសើចចំអកដាក់គ្នា
- ទម្លាប់សិស្សឲ្យចេះរស់ក្នុងសង្គម សហគមន៍និងមានសហការនៅក្នុងការងារ
- ចេះប្រើប្រាស់ពេលវេលាមានប្រយោជន៍និងមិនខ្ជះខ្ជាយពេលវេលា
- ការសិក្សាប្រកបដោយបរិយាកាសរីរាយនិងសាមគ្គីភាព
- សិស្សអាចមានសមត្ថភាពរៀនសូត្រដោយខ្លួនឯងអស់មួយជីវិត
- សិស្សរៀនតាមរយៈការធ្វើសកម្មភាពដែលខួរក្បាលរបស់ពួកគេរីកចម្រើនមានភាពរហ័សរហួនវាងវៃ
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!