News & Events
កត្តាអ្វីខ្លះដែកបណ្តាលឲ្យយុវជនមួយចំនួនកំពុងប្រឈមមុខទៅនិងបញ្ហាអសកម្ម(ស្រី ស្រា ល្បែង គ្រឿងញៀន)?
- ខែកក្កដា 7, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរ កត្តាអ្វីខ្លះដែកបណ្តាលឲ្យយុវជនមួយចំនួនកំពុងប្រឈមមុខទៅនិងបញ្ហាអសកម្ម(ស្រីស្រាល្បែងគ្រឿងញៀន)? ក្នុងនាមជាបេក្ខជនប្រលងជ្រើសរើសមុខរបរជាគ្រូបង្រៀនម្នាក់ តើត្រូវមានភារកិច្ចយ៉ាងខ្លះក្នុងការទប់ស្កាត់បញ្ហានេះ?
ចម្លើយៈ
កត្តាដែលបណ្តាលឲ្យយុវជនមួយចំនួនកំពុងប្រឈមមុខទៅនឹងបញ្ហាអសកម្ម ស្រី ស្រា ល្បែង គ្រឿងញៀនគឺ៖
– កត្តាគ្រួសារ
- ភាពក្រីក្រដែលងាយនឹងអូសទាញយុវជនឲ្យដើតាមផ្លូវខុស
- គ្រួសារខ្វះការគ្រប់គ្រងហ្មត់ចត់មកលើកូន គ្រួសារខ្លះមានការអប់រំមិនបានល្អ
- គ្រួសារមធ្យមឬធូធា ប៉ុន្តែឪពុកម្តាយខ្វះការតាមដានការអប់រំ ឬទំរើសកូនខ្លាំងពេកជាហេតុនាំឲ្យងាយស្រួលដល់ក្រុមមិត្តភ័ក្តិអូសទាញទៅផ្លួវខុសបានដោយងាយ
- ឪពុកម្តាយរវល់ប្រកបមុខរបររកស៊ី រឺ ធ្វើការជាមន្រ្តីរជការគ្មានពេលវេលាគ្រប់គ្រាន់សំរាប់ថែរក្សាកូន។
– កត្តាសាលារៀន
- ជីវៈភាពរបស់គ្រូបង្រៀនមានកំរិតទាបជាងសិស្ស មិនសូវហ៊ានស្តីបន្ទោសអប់រំណែ នាំព្រោះខ្លាចរងនូវអំពើហឹង្សា ដែលសិស្សបានបង្កឡើងគ្រប់រូបភាពជាយថាហេតុ
- សាលារៀនមានការអប់រំតិចតួចណាស់ ពេលខ្លះខ្លាចឥទ្ធិពលឪពុកម្តាយរបស់សិស្សដែលមានបុណ្យស័ក្កិអំណាចនិងតួនាទីធំ។
- ប៉ុន្តែការអប់រំមិនមានតែក្នុងសាលាទេ នៅសាលារៀនមានការអប់រំច្រើនណាស់ពោលគឺខ្វះភាពសហការពីសហគម
– កត្តាសង្គម
- ចូលរួមពីមជ្ឈដ្ឋានសង្គមនៅមានកំរឹតទាប
- អំណាចច្បាប់នៅក្នុងសង្គមមានភាពធូរលុង
- ការហួរចូលវប្បធម៌បរទេសមានលក្ខណៈអាណាធិបតេយ្យ ជាហេតុនាំឲ្យយុវជនភ្លើតភ្លើនអនុវត្តគ្មានដែនកំណត់
- ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនមិនបានជួយយកចិត្តទុកដាក់ ក្នុងការអប់រំឲ្យមានលក្ខណៈខ្លាំងក្លានៅឡើយ ចំពោះការផ្សាយរបស់ខ្លួនដើម្បីអប់រំយុវជនប្រកបទៅដោយគុណប្រយោជន៍
- ឥទ្ឋិពលអាក្រក់ពីអ្នកមានលុយ អំណាចបុណ្យស័ក្កិច្រើនរួចខ្លួនពីអំណាចច្បាប់។
– កត្តាផ្ទាល់ខ្លួន
- ការសេពគប់មិត្តមិនល្អ
- គេចង់ឈ្វេងយល់ពីអ្វីដែលថ្មីអ្វីដែលប្លែកក្នុងជីវិតយុវវ័យរបស់គេតាមរយៈការអូសទាញគ្រប់រូបភាព
- យុវជនខ្លួនឯងបណ្តោយខ្លួនអោយធ្លាក់ក្នុងការអូសទាញ តាមរយៈលុយកាក់សំម្ភារៈផ្សេងៗ
- យុវជនខ្លួនឯងអាងលើទ្រពសម្បត្តិលុយកាក់ឪពុកម្តាយ ឬអាងលើបុណ្យសក្កិផ្សេងៗក្នុងក្រុមគ្រួសារ
ក្នុងនាមជាបេក្ខជនប្រលងជ្រើសរើសមុខរបរជាគ្រូបង្រៀនម្នាក់ត្រូវមានវិធានការទប់ស្កាត់៖
- ត្រូវមានចំណេះចេះរស់នៅជាមួយគ្នាប្រកបដោយសីលធម៌គុណធម៌ខ្ពស់ដើម្បីជាគំរូដល់មហាជន
- អប់រំឲ្យពួកគេក្លាយជាកូនល្អសិស្សល្អពលរដ្ឋល្អ ដោយគោរពដំបូន្មានរបស់ឪពុកម្តាយច្បាប់សង្គមនិងលទ្ធិប្រជាធិបតេយ្យឲ្យបានល្អ
- ខិតខំស្វ័យសិក្សាស្វ័យអប់រំខ្លួន និងឈ្វេងយល់ពីអ្វីដែលល្អអ្វីដែលគួរជៀសវាងគ្រប់ពេលវេលា
- ត្រូវរួបរួមពួតដៃគ្នាទប់ស្កាត់និងវាយបកឲ្យទាន់ពេលវេលានូវសកម្មភាពទាំងឡាយណាដែលមានបំណងបំផ្លិចបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋយើង ពិសេសចូលរួមក្នុងការការពារថែរក្សាខឿនអរិយធម៌របស់ជាតិឲ្យបានរុងរឿងគង់វង្ស។
ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានភារកិច្ច៖
- អប់រំសិស្សទាំងក្នុងផ្នែកសិក្សាទាំងក្នុងផ្នែករស់នៅត្រូវមានសីលធម៌ល្អដើម្បីធ្វើជាគំរូល្អដល់មហាជន
- អប់រំសិស្សដើម្បីឲ្យសក្កិសមជាគំរូល្អ សិស្សល្អកូនល្អពលរដ្ឋល្អ
- អប់រំសិស្សឲ្យគោរពច្បាប់សង្គមខ្ជាប់ខ្ជួន ដើម្បីក្លាយខ្លួនជាពលរដ្ឋគំរូរបស់សង្គម
- អប់រំសិស្សឲ្យខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ ដើម្បីយកចំណេះដឹងមកចិញ្ចឹមគ្រួសារនិងកសាងប្រទេសជាតិ
- អប់រំសិស្សឲ្យជៀសវាងនូវអំពើអបាយមុខ(ស្រីស្រាល្បែងគ្រឿងញៀនជាដើម)ឲ្យបានជាដាច់ខាត
- ត្រូវចូលរួមគ្រប់សកម្មភាពសង្គម ដើម្បីទប់ស្កាត់នូវអំពើអបាយមុខទាំងនោះ ដើម្បីឲ្យសង្គមមានស្ថេរភាព
- មិនត្រូវសេពគប់សមាសភាពមិនល្អ ហើយគួរតែរាយការណ៍ឲ្យសមត្ថកិច្ចដើម្បីមានផែនការជាបន្ទាន់
និយាយរួម គ្រូបង្រៀនត្រូវតែធ្វើអ្វីៗដើម្បីសុភមង្គលគ្រួសារសាលានិងសង្គមឲ្យមានការរីកចម្រើនថ្លៃថ្នូរ។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!