News & Events
កត្តាបីដែលនាំឲ្យអរិយធម៌អង្គរីករើនដល់កំពូលគឺ កត្តាធម្មជាតិ កត្តាសាសនា …
- ខែមិថុនា 8, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ២៣. កត្តាបីដែលនាំឲ្យអរិយធម៌អង្គរីករើនដល់កំពូលគឺ កត្តាធម្មជាតិ កត្តាសាសនា កត្តាអ្នកដឹកនាំ។ តើកត្តាទាំងនេះរួមជាអំនោយទានដូចម្តេចខ្លះ?
ចម្លើយៈ
ពាក្យថា “ព្រះចៅក្រុងកម្ពុជា” តំនាងឲ្យអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជាតាម ការសិក្សាស្រាវជ្រាវ និងសមិទ្ធិផលជាច្រើនបានបន្សល់ទុកឲ្យបានបញ្ជាក់ថានៅសម័យអង្គរ។
ប្រទេសកម្ពុជាមានអរិយធម៌រីកចំរើនដល់កំពូលដោយសាកត្តាបីលេចធ្លោជាងគេគឺ៖
• កត្តាធម្មជាតិៈ ភូមិសាស្រ្ត បរិស្ថានធម្មជាតិបានផ្តល់លក្ខណៈប្រសើរចំពោះធារា សាស្រ្ត និងកសិកម្ម។ការសំបូរព្រៃឈើ សត្វព្រៃ ត្រី ក្នុងដីសំបូរមាស ពេជ្រ ត្បូង និងរ៉ែផ្សេងៗជាច្រើនប្រភេទសមស្របទៅនឹងធនធានមនុស្សមានការសាមគ្គីដោយគិតពីប្រយោជន៍ជាតិជាធំ ជាកំពូលមនុស្សពូកែច្បាំង ក្លាហាន តស៊ូ ព្យាយាម និងប្រកបដោយថាមពលដែលមិនអាចឲ្យយើងបដិសេធបាន។ ភស្តុតាងទាំងនេះបានចារឹកលើផ្ទាំងថ្ម និងជញ្ជាំងប្រាសាទនានាទុកជាសម្បត្តិវប្បធម៌ជាតិ។
• កត្តាសាសនាៈ សាសនាជាកត្តាកំណត់មួយយ៉ាងសំខាន់ក្នុងការជួយជំរុញនិងលើទឹកចិត្ត ឲ្យមនុស្សទូទៅរួមទាំងព្រះមហាក្សត្រមន្រ្តីធំតូចផងទាំងឡាយឲ្យកាន់តែមានឧត្តមភាពថែមទៀតដូចជា មានទឹកចិត្តអង់អាចក្លាហាន ជំហររឹងមាំ ហ៊ានលះបង់ជីវិតដើម្បីជាតិមាតុភូមិ និងអាទីទេព។ បណ្តុះពុទ្ធិជំនេះដឹងល្អដល់សង្គម ដើម្បី
កសាងអរិយធម៌មួយដ៏ខ្ពង់ខ្ពស់ឧត្តុងឧត្តម។ មានការកសាងកេរ្តិ៍មរតកសំរាប់ទុកគោរពបូជា និងជាកេរ្តិ៍ដំណែលដល់មនុស្សជំនាន់ក្រោយ។ រហូតដល់ប្រែក្លាយ វប្បធម៌អរិយធម៌ខ្មែរឲ្យរីកចំរើនដល់កំពូលហើយមាន លក្ខណៈជាតិខ្មែរពិតៗ។
• កត្តាអ្នកដឹកនាំៈ ព្រះរាជាតំណាងឲ្យអាទិទេព អំនាចទាំងអស់ស្ថិតក្នុងកណ្តាប់ ដៃព្រះរាជា ព្រះរាជាជាមេទព័ ជាមេសាសនា ជាចៅក្រមប្រកបដោយគតិយុត្តិធម៌ និងតម្លាភាពក្នុងសង្គម។ ព្រះមហាក្សត្រសម័យអង្គរឬសម័យផ្សេងៗទៀត ត្រូវប្រកបដោយទសពិធរាជធម៌ដែលជាធម៌ទាំង១០ប្រការសំរាប់មេដឹកនាំ ឬព្រះមហាក្សត្រត្រូវប្រតិបត្តិតាមដើម្បីក្លាយជាក្សត្រដែលសមជាអាទិទេពរបស់ ប្រជារាស្រ្ត។
• ទសពិធរាជធម៌ទាំង១០ប្រការរបស់ព្រះមហាក្សត្រគឺ៖
1. ទាន ការធ្វើអំនោយ
2. សីល ការរក្សាសីល៥ជានិច្ច ឬរក្សាសីល១០ម្តងម្កាល
3. បរច្ចាក ការចំនាយទ្រព្យដល់ប្រជានុរាស្រ្តក្រីក្រដល់ប្រទេសជាតិ
4. អាជ្ជវៈ ការមានសេចក្តីទៀងត្រង់
5. មទ្ទវៈ កាមានសេចក្តីទន់ភ្លន់ សុភាពរាបសា។ 8.អវិហឹសា ការមិនបៀតបៀនអ្នកដទៃ
6. តបៈ ការកាន់ឧបោសថសីល តាមការកំនត់ម្តងៗ។ 9. ខន្តី ការមានសេចក្តីអត់ធន់
7. អក្កោធនៈ ការមិនក្តៅក្រហាយអ្នកដទៃ។10.អវិរោធនៈ មិនបំពានលើធម៌ លើច្បាប់។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!