News & Events

Conditional Sentences ត្រូវបានគេប្រើដើម្បីគិតអំពីអ្វីដែលអាចកើតឡើង និងអ្វីដែលយើងចង់បាននឹងកើតឡើង។ នៅក្នុងភាសាអង់គ្លេស ប្រយោគភាគច្រើនប្រើ Conditional Sentences ជាមួយពាក្យ  «if» មានន័យជាភាសាខ្មែរថា  «ប្រសិនបើ»។
ខាងក្រោមនេះជារបៀបប្រើប្រាស់ Conditional Sentences ដែលអ្នកសិក្សាគួរតែស្វែងយល់៖
របៀបប្រើប្រាស់ Conditional Sentences
► Zero Conditional
Zero Conditional ប្រើសម្រាប់អ្វីដែលប្រាកដថានឹងកើតឡើងនៅពេល បច្ចុប្បន្ន ឬអនាគតកាល។ វាជាញឹកញាប់ត្រូវបានប្រើដើម្បីនិយាយទៅលើអ្វីដែលពិតជាទូទៅ។ នៅក្នុង Zero Conditional ពាក្យថា “if” ជាធម្មតាអាចត្រូវបានជំនួសដោយពាក្យ “when” ដោយគ្មានការផ្លាស់ប្តូរអត្ថន័យ។
Zero Conditional
ឧទាហរណ៍
• If it rains, the grass gets wet.
• If you heat ice, it melts.
• If we heat water until 100-degree heat, it boils.
► First Conditional
First Conditional ប្រើសម្រាប់អ្វីដែលប្រហែលជាអាចនឹងកើតឡើងនៅពេលវេលា បច្ចុប្បន្ន ឬអនាគតកាល។ គេប្រើបច្ចុប្បន្នកាលធម្មតានៅក្នុង if clause ហើយអនាគតកាលធម្មតានៅក្នុង main clause។
First Conditional
ឧទាហរណ៍ ៖

  • If I knew her name, I would tell you.
  • If it rained , you would get wet.
  • If you went to bed earlier, you would not be so tired.

► Second Conditional
Second Conditional ប្រើសម្រាប់អ្វីដែលមិនអាចនឹងកើតឡើងនៅពេល បច្ចុប្បន្ន ឬអនាគត ឬពេលណាមួយ។ប្រយោគប្រភេទនេះគឺមិនផ្តោតទៅលើអ្វីដែលពិតទេ។
Second Conditional
ឧទាហរណ៍ ៖
• If I knew her name, I would tell you.
• If it rained, you would get wet.
• If you went to bed earlier, you would not be so tired.
► Third Conditional
Third Conditional ប្រើសម្រាប់អ្វីដែលមិនអាចនឹងកើតឡើងនៅពេលអតីតកាល។ វាត្រូវបានប្រើដើម្បីយោងទៅពេលវេលាដែលនៅក្នុងអតីតកាល ហើយស្ថានភាពមួយដែលផ្ទុយទៅនឹងការពិត ផ្ទុយពីអ្វីដែលត្រូវបានសម្តែង។
Third Conditional
ឧទាហរណ៍ ៖
• If it had rained, you would have gotten wet.
• If you had studied harder, you would have passed the exam.
• If you had warned me, I would not have told your father about that party.
អត្តបទ៖ លីស៊ំាង