News & Events

សំណួរៈ
តើអ៊ីប៉ូភីសមានប៉ុន្មានផ្នែក?តើផ្នែកនីមួយៗផលិតអរម៉ូនអ្វីខ្លះ?

ចម្លើយៈ
អ៊ីប៉ូភីសមានពីរផ្នែកគឺ អ៊ីប៉ូភីសក្រោយនិងអ៊ីភីសមុខ។
• អ៊ីប៉ូភីសក្រោយផលិតអរម៉ុនអង់ទីឌីអ៊ុយ រេទីច ដែលជួយបង្កើតសម្រូបទឹកនៅក្នុងតម្រង នោម និងអុកសីតូស៊ីនដែលមាននាទីក្នុងការបង្កើតនូវភាពកន្ទ្រាក់សាច់ដុំស្បូននៅពេលសម្រាលកូន និងជួយបង្កើតការផលិតទឹកដោះក្រោយពេលសម្រាលកូន។
• អ៊ីប៉ូភីសមុខផលិតអរម៉ូនដូចជា៖អរម៉ូនលូតលាស់ឫសូម៉ាតូត្រូពីនជម្រុញការលូតលាស់។អរម៉ូនប្រូឡាក់ទីនជួយសម្រួញការផលិតទឹកដោះក្រោយពេលសម្រាលកូននិងជួយធ្វើមេតាប៉ូលីសខ្លាញ់និងស្ករ។(ភ្ញោចទៅលើកោសិកាជូលេគុលអោយបញ្ចេញLHនិងFSH)។អរម៉ូនមេឡើណូស៊ីតមានអំពើលើកោសិកាមេឡោណូស៊ីតរបស់ស្បែក ឲ្យផលិតមេឡានីន អរម៉ូណទីរេអូស្ទីមុយលីន ឫអរម៉ូនភេទមានអំពើលើអុវែចំពោះមនុស្សស្រី និងពង ស្វាសចមពោះមនុស្សប្រុសឲ្យបញ្ចេញអរម៉ូនភេទ។

សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!


*បញ្ជាក់៖
• យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា

ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា​ រៀបរៀងដោយ ជា គឹមអៀង