News & Events
នៅពេលសំដែងក្បាច់ប្រដាល់សេរីខ្មែរបុរាណម្ដងៗគេបានប្រគំបទភ្លេងមានសំនៀងញាប់រន្ធើន។ តើបទភ្លេងនោះឈ្មោះអ្វី?
- ខែមិថុនា 28, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរៈ
នៅពេលសំដែងក្បាច់ប្រដាល់សេរីខ្មែរបុរាណម្ដងៗគេបានប្រគំបទភ្លេងមានសំនៀងញាប់រន្ធើន។ តើបទភ្លេងនោះឈ្មោះអ្វី?
ចម្លើយៈ
បទភ្លេងដែលគេប្រគំពេលសំដែងក្បាច់ប្រដល់សេរីខ្មែរបុរាណឈ្មោះថាភ្លេងស្គរយោល។
ពីបុរាណគេប្រើស្គរយោលជវង់ភ្លេងកងទ័ពក្នុងពេលមានចម្បំាងឫចេញច្បាំងតតំាងនឹងសត្រូវម្ដងៗគេព្យួរនៅលើខ្នងដំរី។លុះមកដល់សម័យបច្ចុប្បន្ន គេយកមកប្រគំកំដរពិធីបុណ្យសពនិងកំដរល្បែងកីឡាប្រដាល់សេរីខ្មែរនេះឯង។
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!