News & Events

សំណួរៈ
តើសង្រ្គោមស៊ីវិលនៅកម្ពុជានាសម័យសាធារដ្ឋខ្មែររយៈ ពេល៥ឆ្នាំពី ឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ បានបង្កវិនាសកម្មអ្វីខ្លះដល់ប្រទេសជាតិ ប្រជាជននិងមាតុភូម?
ចម្លើយៈ
សង្រ្គោមស៊ីវិលនៅកម្ពុជានាសម័យសាធារដ្ឋខ្មែររយៈ ពេល៥ឆ្នាំពី ឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ បានបង្កវិនាសកម្មដល់ប្រទេសជាតិនិងមាតុភូមិដូចជា៖

  • ប្រទេសជាតិទាំងមូលក្លាយជាទីរហោស្ថានអំពើចោរកម្មហឹង្សា អាណាធិតេយ្យការ អត់ឃ្លានអតិផរណា សាច់ប្រាក់ និងទំនិញ…………។
  • កុមារជាច្រើនត្រូវបានស្លាប់ជាបន្ដបន្ទាប់ដោយសារការអត់ឃ្លាន.និងជំងឺ…។
  • ប្រជាជនកម្ពុជានៅតាមបណ្ដោយខេត្ដមូយចំនួនភ័យខ្លាចហើយភៀសខ្លួនមកភ្នំពេញ
  • ប្រជាជនកម្ពុជាជាង១លាននាក់បានត្រូវស្លាប់និងរបួស
  • បំផ្លាញគេដ្ឋានរចនាសម្ព័នសង្គមនិងសេដ្ឋកិច្ចពី៧០%ទៅ៨០%ត្រូវបានបំផ្លាញទាំងស្រុង។
  • វាលស្រែក្លាយជាចម្ការមីន និងរណ្ដៅគ្រប់បែក បឺ ៥២(B-52)
  • បំផ្លាញឫសគល់ប្រព័ន្ធអប់រំពោលគឺសិក្សាទាំងអស់ ត្រូវបានបិទទ្វាលែងដំណើរការ
  • សំណង់អគារសាធាណៈ រោងចក្រឧស្សាហកម្មនិង ចម្ការកៅស៊ូត្រូវបានបំផ្លាញនិងបាត់បង់
  • ធ្វើឲ្យសង្គមជាតិទំាងមូលមានលក្ខណៈអសកម្មក្នុងការអភិឌ្ឍន៍ជាតិ។