News & Events
ដូចម្តេចដែលហៅថាច្បាប់មនុស្សធម៌អន្តរជាតិ? តើច្បាប់នេះមានប្រយោជន៍យ៉ាងដូចម្តេច?
- ខែមិថុនា 30, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរៈ
ដូចម្តេចដែលហៅថាច្បាប់មនុស្សធម៌អន្តរជាតិ? តើច្បាប់នេះមានប្រយោជន៍យ៉ាងដូចម្តេច?
ចម្លើយៈ
ច្បាប់មនុស្សធម៌អន្តរជាតិ ជាច្បាប់ការពារប្រជាជនពិភពលោក ជាក្រឹត្យកំណត់ ជាបធ្យោបាយប្រើប្រាស់ដែលមិនចូលរួមប្រយុទ្ធនិងជាវិធីសាស្រ្តនៃការប្រតិបត្តិទប់ទល់នឹងសង្រ្គាម។
សារៈសំខាន់ច្បាប់មនុស្សធម៌អន្តរជាតិ៖
• ជួយជនរងគ្រោះពីការធ្វើសង្រ្គាម
• យកចិត្តទុកដាក់ថែទាំព្យាបាល លើកទឹកចិត្តអ្នកជំងឺ ជនស៊ីវិលទាហាន និងឈ្លើយសឹក
• មានបម្រាមមិនឲ្យប្រើប្រាស់អាវុធគ្រប់ប្រភេទ
• គិតគូរពីសុខភាពនិងសេចក្តីថ្លៃថ្នូររបស់ប្រជាជន
• ការពារបុគ្គលិកវេជ្ជសាស្រ្តគ្រប់ប្រភេទ
• អនុញ្ញាតិឲ្យគណៈកម្មការអន្តរជាតិកាកបាទក្រហម អាយស៊ី ឬរស៊ីបានសួរសុខទុក្ខនិងផ្តល់ជំនួយតាមលទ្ធភាព។
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!