News & Events
គេចាក់សិលាកម្ទេចកំណក្លាស៊ិច និងសិលាកម្ទេចកំណគីមី ដោយផ្អែកលើវាយភាព និងសមាសធាតុផ្សំ តើលក្ខណៈមួយណាដែលសំខាន់ជាងគេ សម្រាប់ប្រភេទនីមួយៗ? ចូរពន្យល់។
- ខែកក្កដា 20, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ផែនដីវិទ្យា
សំណួរៈ
គេចាក់សិលាកម្ទេចកំណក្លាស៊ិច និងសិលាកម្ទេចកំណគីមី ដោយផ្អែកលើវាយភាព និង សមាសធាតុផ្សំ តើលក្ខណៈមួយណាដែលសំខាន់ជាងគេ សម្រាប់ប្រភេទនីមួយៗ? ចូរពន្យល់។
ចម្លើយៈ
គេចាក់សិលាកម្ទេចកំណក្លាស៊ិច និងសិលាកម្ទេចកំណគីមី ដោយផ្អែកលើវាយភាព និងសមាសធាតុផ្សំ។ លក្ខណៈដែលសំខាន់ជាងគេសម្រាប់ប្រភេទនីមួយៗគឺ៖
សិលាកម្ទេចកំណក្លាស៊ិច ផ្សំឡើងពីបំណែកផ្សេងៗនៃសិលា និងរ៉ែ។ គេសម្គាល់ឈ្មោះ សិលាកម្ទេចកំណក្លាស៊ិចតាមរយៈ ទំហំ និងរូបរាងនៃបំណែកសិលា។ ឧទាហរណ៍ សិលាក្រែ ឬថ្មខ្សាច់ផ្សំឡើងពីក្រាមទំហំប៉ុនគ្រាប់ខ្សាច់បង្ខាំជាប់គ្នា ថ្មភក់កើតឡើងពីការចាក់បង្គរនៃភក់ ចំណែកឯសិលាក្តាំងកើតឡើងពីគ្រាប់់ក្រួសធំៗបង្ខាំជាប់គ្នា។
សិលាកម្ទេចកំណគីមី កើតឡើងពីសូលុយស្យុងរ៉ែ និងទឹក។ នៅពេលមានភ្លៀងហូរចូលសមុទ្រយឺតៗ វារលាយសារធាតុខ្លះនៃសិលា។ សារធាតុរលាយនោះកកើតជារ៉ែ ហើយបង្កើតបានជាសិលាកម្ទេចកំណគីមី។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!