News & Events

ប្រឡងជ្រើសរើសសិស្សពូកែប្រចាំក្រុងកំពត
សម័យប្រឡងៈ ០៨ ខែ កុម្ភៈ ឆ្នាំ ២០១២
មណ្ឌលប្រឡង ៖ វិទ្យាល័យព្រះរាជសម្ភារ
មុខវិជ្ជាៈ វប្បធម៌ទូទៅ ថ្នាក់ទី ១២
រយៈពេល ១ ម៉ោង ៣០ នាទី ( ៥០ពិន្ទុ )

……………………

ប្រធានៈ
I. (១០ពិន្ទុ) ចាប់ពីឆ្នាំ១៩៤៧ ដល់បច្ចុប្បន្ន ប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញចំនួនប៉ុន្មាន ហើយ ? ចូរបញ្ជាក់ពីការវិត្តរដ្ឋធម្មនុញ្ញក្នុងសម័យកាលនីមួយៗ ?
II. (១០ពិន្ទុ) នៅក្នុងជីវភាពខាងស្មារតី តើប្រជាជនខ្មែរមានប្រភេទភ្លេងរបស់ខ្លួនអ្វីខ្លះ ?
ចូររៀបរាប់ពីឧបករណ៍ និងគោលបំណងនៃការប្រគំភ្លេងនីមួយៗ ?
III. (១៥ពិន្ទុ) តាមការសិក្សាអរិយធម៌ខ្មែរបានបញ្ជាក់ថា ជនជាតិខ្មែរជាជនជាតិមួយ ដែលមានគំនិតច្នៃប្រឌិត « លក្ខណៈសមានកម្ម » ។ ចូរបង្ហាញលក្ខណៈនេះតាមរយៈសំណង់ស្ថាបត្យកម្មសម័យអង្គរ គឺប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងសង្ហារឹមបរិក្ខាសេដ្ឋកិច្ចពិសេសគឺ បារាយណ៏ទឹកព័ទ្ធជុំវិញអង្គរ និងតាមរយៈស្នាដៃអក្សរសិល្ប៍ប្រជាប្រិយ និងសំណេរដែលបានសិក្សារួច ។
IV. (១៥ពិន្ទុ) អំពើប្រល័យពូជសាសន៍ជាអ្វី ? ចូរនិយាយពីផលវិបាកនៃអំពើប្រល័យពូជសាសន៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នាអំលុងឆ្នាំ១៩៧៥ដល់១៩៧៩ ?
អត្ថបទ៖ តេង ឡាង
ប្រភព៖ ចម្លងតាមច្បាប់ដើម