News & Events

ប្រលងជ្រើសរើសសិស្សពូកែប្រចាំរាជធានីភ្នំពេញ
សម័យប្រលង ថ្ងៃទី ២៩-៣០ មីនា ២០០៧
វិញ្ញាសា៖ វប្បធម៌ទូទៅ ថ្នាក់ទី១២ ‘
រយៈពេល ២ម៉ោង

……………………

សំណូរ
1. (១០ពិន្ទុ) . តើអនក្ខរភាពផ្តល់ផលវិបាកដល់បុគ្គល និងសហគមន៍ជាតិយ៉ាងដូចម្តេច?
2. (៣០ពិន្ទុ) . តើជំនឿកើតមានឡើងនៅពេលណា? តើខ្មែរយើងមានជនឿលើអ្វីខ្លះ? ចូររៀបរាប់ជំនឿរបស់ខ្មែរយើងដែលនៅគោរពដល់សព្វថ្ងៃឲ្យបាន៥។ តើជំនឿលើសិរីសួស្តីជ័យមង្គល កើតឡើងដោយសារអ្វីខ្លះ?
3. (១៥ពិន្ទុ) . ដូចម្តេចដែលហៅថាបេតិកភណ្ឌ? បេតិកភណ្ឌមានប៉ុន្មានប្រភេទ? ចូរលើកឧទាហរណ៍មកបញ្ជាក់ផង។
4. (១០ពិន្ទុ) . នៅសម័យដើមគេតែងស្វែងរកគ្រូបាធ្យាយ ឬអាចារ្យដ៏ចំណានដើម្បីសិក្សា។ តើអាចារ្យតាមបែបពុទ្ធសាសនា មានប៉ុន្មាន ? ចូរបង្ហាញ។
អត្ថបទ៖ តេង ឡាង
ប្រភព៖ ចម្លងតាមច្បាប់ដើម