News & Events
វិញ្ញាសា វប្បធម៌ទូទៅ ថ្នាក់ទី១២ ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា (០១ មេសា ២០១១)
- ខែមិថុនា 17, 2017
- Posted by: tangleng
- Category: វិញ្ញាសា វប្បធម៌ទូទៅ
ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស
ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់ទី៩ និងទី១២
សម័យប្រឡង ០១ មេសា ២០១១
វិញ្ញាសា វប្បធម៌ទូទៅ ថ្នាក់ទី១២
……………………
I. ( 50ពិន្ទុ)
១- ដូចម្តេចដែលហៅថា អត្តសញ្ញាណ?
២- តើអ្វីខ្លះដែលជាភស្តុតាងបញ្ជាក់ទីអត្តសញ្ញាណជាតោខ្មែរយើង? ចូររៀបរាប់។
II. (50ពិន្ទុ) បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវិត្ថិភាពឲ្យ
ទទួលបានប្រសិទ្ធភាពខ្ពស់។
១- តើគោលនយោបាយ ភូមិ-ឃុំមានសុវិត្ថិភាពរួមមានគោលនយោបាយអ្វីខ្លះ? ចូររៀបរាប់ និងពន្យល់។
២- ប្រសិនបើភូមិ-ឃុំទប់ស្កាត់មិនបាន តើបាតុភាពអវិជ្ជមាននីមួយៗផ្តល់ផលវិបាកដូចម្តេចខ្លះ?
៣- តើនរណាខ្លះ ឬស្ថាប័នណាខ្លះដែលមានភារកិច្ចអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវិត្ថិភាព?
៤- តើអ្នកយល់យ៉ាងណា ចំពោះការដាក់ឲ្យអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវិត្ថិភាព?
អត្ថបទ៖ តេង ឡាង
ប្រភព៖ ចម្លងតាមច្បាប់ដើម
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!