News & Events

សំណួរៈ
តើធាតុសំខាន់ៗអ្វីខ្លះ ដែលជះឥទិ្ធពលដល់ការបង្កើតវប្បធម៌របស់ជនជាតិនីមួយៗ ?

ចម្លើយៈ ធាតុសំខាន់ៗ ដែលជះឥទិ្ធពលដល់ការបង្កើតវប្បធម៌របស់ជនជាតិនីមួយៗមាន៤គឺ៖
ក. កត្តាពលកម្មៈ
ពលកម្មជាសកម្មភាពដែលមានបំណងរបស់មនុស្ស។ អ្វីៗទាំងអស់ដែលមនុស្សទទួលបានក៏ដោយសារពលកម្ម ស្វាមនុស្សក្លាយជាមនុស្សក៏ដោយសារពលកម្ម។ ដោយសារការឆ្លងកាត់បទពិសោធន៍ពីសម័យកាលមួយទៅសម័យកាលមួយទៀតធ្វើអោយមនុស្សធ្វើពលកម្មខួរក្បាល និងរូបរាងកាយបង្កើតបាននូវបញ្ញាស្មារតីចេះកសាង ចេះច្នៃប្រឌិតសំភារៈទំនើបឡើង ឆ្ពោះទៅរកភាពសុក្រិត។ ចំនុចទាំងអស់នេះ ហើយជាធាតុមួយដែលសំរេចបង្កើតនៅវប្បធម៌ ឧទាហរណ៍៖ អង្គរវត្ត ជាស្នាដៃដ៏ពិសិដ្ឋ ឆ្លងកាត់ការឆ្នៃប្រឌិតនៃពលកម្ម របស់ប្រជាជនខ្មែរយើង ។
ខ. កត្តាភូមិសាស្រ្តៈ
ដើម្បីរស់រានមានជីវិតមនុស្សត្រូវការចាំបាច់នូវធម្មជាតិ រួចទាញផលពីធម្មជាតិ មកបំពេញនូវតំរូវការរបស់ខ្លួនវិញ។ លក្ខណៈធម្មជាតិ ភូមិសាស្រ្ត ទឹកដី ព្រៃភ្នំ បឹងបួរ និងអាកាសធាតុ សុទ្ធសឹងតែមានឥទិ្ធពលមកលើមនុស្ស ងាយស្រួលក្នុងការរស់នៅក៏ដូចជា ក្នុងការងារពលកម្ម ទាំងអស់នេះជាទំនាក់ទំនងផ្នែកវប្បធម៌ ។
គ. កត្តារបបសង្គមៈ
របបសង្គមនាំឲ្យមានការប៉ៈពាល់ដល់ការបង្កើតវប្បធម៌របស់ជាតិមួយក្នុង ដំណាក់កាលប្រវត្តិសាស្រ្តណាមួយ។ ការរីកចំរើនរបបសង្គមវាផ្លាស់ប្ដូតាមបែបផែនផលិតកម្មអ្នកដែល ក្ដាប់មធ្យោបាយផលិតកម្មពិតជាក្ដោបក្ដាប់នៅស្មារតីអ្នកនោះហើយមានសិទ្ធិបែងចែកភោគផលផលិត កម្មវប្បធម៌អរិយធម៌ជាមនសិការសង្គមនៃរចនាសម័្ពន្ធចាំបាច់តត្រូវតែបំរើការគ្រប់គ្រងក្នុងសង្គមនោះ ។
ឃ. កត្តាសាសនាៈ
សាសនាមកពីពាក្យសាសនៈ (ការអប់រំ ទូន្មាន ប្រៀនប្រដៅ) ឥទិ្ធពលនៃ សាសនានៅក្នុងសង្គមខ្មែរមានច្រើនរួមមានៈ
• ព្រហ្មញ្ញសាសនា រឺសាសនាព្រាហ្មណ៍ មានកំណើតមកពី ប្រទេសឥណ្ឌា
• ពុទ្ធសាសនា រឺ សាសនាព្រះពុទ្ធ មានកំណើតមកពីប្រទេសឥណ្ឌា
• គ្រិស្តសាសនា មានកំណើតមកពីប្រទេសសេរ៉ី
• អ៊ីស្លាមសាសនា មានកំណើតមកពីប្រទេសអារ៉ប
• សាសនាតាវ មានកំណើតមកពីប្រទេសចិន
• សាសនាស៊ិនតូ មានកំណើតមកពីប្រទេសជប៉ុន
សរុបមក វប្បធម៌បានកើតឡើងក្រោមឥទ្ធិពលគំនិតច្នៃប្រឌិត និងពលិកម្មរបស់មនុស្ស ដើម្បីសំរបខ្លួនតាមធាតុផ្សេងៗនៃធម្មជាតិ សាសនា និងរបបសង្គម៕