News & Events

សំណួរទីៈ ៩. ដូចមេ្ដចដែលហៅថាដំណោះស្រាយដោយសន្តិវិធី? តើដំណោះស្រាយមានផលប្រយោជន៍
រឺ សក្ដានុពលដូចមេ្ដចខ្លះ ចំពោះគ្រួសារ សហគមន៍ និង សង្គមជាតិ ?

ចម្លើយៈ.
ដំណោះស្រាយដោយសន្តិវិធី គឺជាវិធីនៃការសែ្វងរកសេចក្ដីសិក្សា រឺ វិធីនៃការស្វែងរកមធ្យោបាយឆ្ពោះទៅរកសេចក្ដីសុខ រឺការផ្សៈផ្សាដោយសន្តិវិធីពោល គឺប្រើបញ្ញាខួរក្បាលសមត្ថភាពផ្ទាល់ខ្លួនចរចារ របៀបពិភាក្សាជាទ្វេភាគីកតកត្តី ពហុភាគីក្តី ដោយឈរលើមូលដ្ឋានច្បាប់ ទៅតាមគតិបណ្ឌិតក្នុងគោលបំណង ដើម្បីជាផលប្រយោជន៍រួមទាំងអស់គ្នា ។
 ចំពោះគ្រួសារ
• មនុស្សមានជំនឿជឿជាក់លើសមត្ថភាពជំនាញ និង សីលធម៌ផ្ទាល់ខ្លួន
• មានសេចក្ដីក្លាហាន ប្រកបដោយឆន្ទៈមោះមុតពិតប្រាកដក្នុងការដោះស្រាយ
• បញ្ហាទាំងស្រុងត្រូវបានដោះស្រាយដោយសុច្ចរិតទាំងអស់គ្នា ចៀសវាងគុំនុំគុំគួនសងសឹង
ទៅវិញទៅមក
• ទទួលបានផលចំនេញទាំងអស់គ្នា ដូចនេះម្នាក់ៗត្រូវខិតខំប្រឹងប្រែង បង្កើនសមត្ថភាពជំនាញ និងថាមពលក្នុងការដោះស្រាយ ចៀសឲ្យផុតនៅអំពើហិង្សា
 ចំពោះសហគមន៍
• សហគមន៍ទាំងមូលក្លាយជា សហគមន៍សន្តិភាពដែលគ្មានអំពើហិង្សា
• សហគមន៍ទាំងមូលពេញទៅដោយសាមគ្គីភាព តម្លាភាព មនុស្សធម៌ ក្លាយជាអភិបាលកិច្ចល្អ
• សហគមន៍ទាំងមូលក្លាយជាសហគមន៍ពេញទៅដោយធនធានមនុស្ស ដែលមានបញ្ញាញាណ និងឆ្លងកាត់ការអប់រំទាំងអស់គ្នា
• សហគមន៍ទាំងមូលក្លាយជា សហគមន៍បែបប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និតិរដ្ឋ
• សហគមន៍ទាំងមូលក្លាយជា សហគមន៍នៃប្រជាជាតិតែមួយ
 ចំពោះសង្គមជាតិ
• ជាសង្គមមួយសុទ្ធសឹងជាអ្នកគោរពច្បាប់ អនុវត្តន៍នៅលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និង គោរពគោលនយោបាយសេរីពហុបក្ស
• ជាសង្គមមួយសុទ្ធសឹងតែជាអ្នកឈ្នះទាំងអស់គ្នា គ្មានអ្នកចាញ់ហៅថា សិល្បៈចែករំលែក ចូលរួមសហកា និងអភិវឌ្ឍ
• ជាសង្គមមួយមានសណ្ដាប់ធ្នាប់ល្អ សីលធម៌វិន័យល្អ គ្មានអំពើហឹង្សា ដែលម្នាក់ៗគិតគោលការណ៍ទៅតាមឋានុក្រម ។
• ជាសង្គមមួយមានសន្តិភាពស្ថេរភាព សុវត្ថិភាពនិងវឌ្ឍនភាព។