News & Events

សំណួរទីៈ ៨. តាមទ្រឹស្ដីព្រះពុទ្ធសាសនាបានចែងថា « សេចក្ដីសុខនិងទុក្ខតែងតែកើតមានដល់បុគ្គល ដែលជាអ្នកប្រព្រឹត្ត » ?
ចម្លើយៈ
តាមទ្រឹស្ដីព្រះពុទ្ធសាសនា ចែងថាសេចក្ដីសុខនិងទុក្ខរមែងតែងតែកើតមានដល់បុគ្គលគ្រប់រូបពោលគឺ មានកំណើត មានរូប មានទុក្ខ ប្រព្រឹត្តបែបណាមានផលបែបនោះ
សេចក្ដីសុខ គឺជាសេចក្ដីសប្បាយស្រណុកសុខស្រួលទៅតាមផ្លូវកាយ និង ផ្លូវចិត្ត
សេចក្ដីទុក្ខ គឺជាសេចក្ដីព្រួយលំបាកវេទនាតាមផ្លូវកាយរឺផ្លូវចិត្ត
សេចក្ដីសុខតាមផ្លូវលោកមាន៖
• សុខកើតមានពីទ្រព្យសម្បូរណ៍ហូរហៀរ
• សុខកើតមកពីការបរិភោគ និង ប្រើប្រាស់ទ្រព្យធនដែលមានយ៉ាងសម្បូរណ៍បែប
• សុខកើតមកពីការមិនជំពាក់បំណុលគេ
• សុខកើតមកពីការរស់នៅថ្លៃថ្នូរ គ្មានទោសពៃ ការងារត្រឹមត្រូវ
• សុខកើតមកពីគ្មានទំនាស់វិបត្តិ រឺអសន្តិសុខសង្គម
សេចក្ដីសុខតាមផ្លូវធម៌៖
• បាណាតិបាតៈ (ហាមបំផ្លាញជីវិតសត្វលោក ពីព្រោះវាប៉ះពាល់ដល់សិទ្ធិរស់រាន់មានជីវិត)
• អទិនា្នទានៈ (ហាមលួច ពីព្រោះប៉ះពាល់ដល់សិទ្ធិនៃសេចក្ដីថ្លៃថ្នូរ និងតម្លៃជាមនុស្ស)
• កាមេសុមិច្ឆាចារៈ (ហាមសេពកាមប្រពន្ធកូនអ្នកដទៃ)
• មុសាវាទៈ (ហាមពោលពាក្យមិនពិត ភូទភរកហុក)
• សុរាមេរ័យៈ (ហាមផឹកគឿងស្រវឹងគ្រប់ប្រភេទ)
សេចក្ដីទុក្ខតាមផ្លូវលោក
• ទុក្ខព្រោះតែស្រែកឃ្លាន
• ទុក្ខព្រោះតែជីវភាពកាន់តែដុនដាប និងជំពាក់បំណុលគេ
• ទុក្ខព្រោះតែអសន្តិសុខគ្មានសុវត្ថិភាពក្នុងជីវិត
• ទុក្ខព្រោះតែមានសង្រ្គាមឥតឈប់ឈរ
សេចក្ដីទុក្ខតាមផ្លូវធម៌គ្មានទេព្រោះពុទ្ធវចនៈ ៨៤០០០ធម្មក្ខ័ន្ធសុទ្ធសឹងតែជាធម៌ ដែលនាំមកនៅ
កុសលឲ្យវាចាកផុតពីអំពើអាក្រក់គ្រប់បែបយ៉ាងតាមផ្លូវកាយវាចាកចិត្ត ។