សំណួរទីៈ
តើមូលធម៌នៃអរិយធម៌ខ្មែរមានអ្វីខ្លះ ?
ចម្លើយៈ
មូលធម៌នៃអរិយធម៌ខ្មែរមាន៖
•សីលធម៌ពីរប្រការគឺ៖
មេត្តា « ស្រលាញ់អាណិត »
ករុណា « ជួយសង្គ្រោះឲ្យផុតទុក »
•មនុស្សធម៌ប្រាំប្រការ គឺសីលប្រាំរួមមាន៖
បាណាៈ ហាមសំលាប់សត្វ
អតនាៈ ហាមលួចទ្រព្យគេ
កាមេៈ ហាមប្រព្រឹត្តខុសក្នុងកាមគុណ
មុសាៈ ហាមភូតកហុក
សុរាមេរយៈ ហាមសេពគ្រឿងស្រវឹង
•សុជីវធម៌ប្រាំមួយប្រការគឺ៖
ស្គាល់ហេតុផល
ស្គាល់ឋានៈរបស់ខ្លួននិងអ្នកដទៃ
ចេះប៉ាន់ប្រមាណ
ស្គាល់ពេលវេលា
ស្គាល់ទីកន្លែង
ស្គាល់មិត្ត
•វប្បៈបួនគឺ៖
អាចារ្យវប្ប(គំនិតមាយាទល្អ…)
ទស្សនីយវប្ប(ជាទដិ្ឋភាពដែលមើលឃើញ)
លិង្គវប្ប(ជាភេទដែលសមរម្យតាមបែបបទបុរសរឺស្រ្តី
បញ្ញាវប្ប(ជាសមត្ថភាពខាងចំណេះដឹងប្រាជ្ញា)
•វឌ្ឍនៈបួនប្រការគឺ៖
អាចារ្យវឌ្ឍនៈ (ភាវៈនៃការលូតលាស់ខាងកិរិយាមារយាទ)
ទស្សនីយភាវៈវឌ្ឍនៈ (ភាវៈលូតលាស់ខាងមើលមិនឃើញ)
លិង្គវឌ្ឍនៈ(ភាវៈលូតលាស់ខាងផ្លូវ ភេទសមរម្យ)
បញ្ញាវឌ្ឍនៈ (ភាវៈពូកែខាងបញ្ញាវៃឆ្លាត) ។