News & Events
វប្បធម៌ទូទៅ៖ ១២. ការសិក្សាវប្បធម៌ទូទៅមានគោលបំណងអ្វីខ្លះ?
- ខែមិថុនា 5, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ១២. ការសិសក្សាវប្បធម៌ទូទៅមានគោលបំណងអ្វីខ្លះ?
ចម្លើយៈ
ការសិសក្សាវប្បធម៌ទូទៅមានគោលបំណងដូចជា៖
ក ចំណេះដឹង
• បណ្ដុះបណ្ដាលមនោសញ្ចេតនា ថែរក្សា ការពារ នូវអ្វីដែលជារបស់ជាតិដូចជា ទំនៀមទំលាប់សកម្មភាពរបស់រដ្ឋ ប្រកបការងារមរតកវប្បធម៌ជាតិពិសេសគឺ វប្បធម៌ អរិយធម៌ខ្មែរ ដែលបុព្វ បុរសបានបន្សល់ទុកឲ្យ
• ស្គាល់នូវប្រភពលក្ខណៈរបស់វប្បធម៌ ដែលស្ដែងចេញឡើងតាមរយៈ ឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្ដី ជំនឿសាសនា សិល្បៈរបស់ជាតិ
ខ. ចំណេះធ្វើ
• ចេះយកអ្វីៗដែលមិនមែនជារបស់ជាតិខ្លួនមកច្នៃប្រឌិតកំរិតខ្ពស់ឲ្យសមស្របតាមដួងព្រលឹងរបស់ជាតិ និងចំនង់ចំនូលចិត្តរបស់ប្រជាជាតិខ្លួន ជាតូបនីយកម្ម
• ផ្សារភ្ជាប់ចំណេះដឹងទូទៅស្ដីពីវប្បធម៌របស់ជាតិ អន្តរជាតិទៅនឹងមុខវិជ្ជាផ្សេងៗទៀត ដើម្បីបើកទូលាយចំណេះដឹងទូទៅ
• លើកកម្ពស់ នៃការប្រើប្រាស់និង ផ្សព្វផ្សាយហើយថែរក្សាការពារនូវអ្វីដែលជារបស់ជាតិ
គ. ឥរិយាបថ បំណិន
• ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួន ឲ្យក្លាយជាពលរដ្ឋល្អមាន មនសិការក្នុងមុខវិជ្ជាជីវៈ អនុវត្តន៍ទៅតាមសមាជីវ្ហោ
• ស្គាល់ព្រំដែននៃសិទ្ធិនិងច្បាប់ករណីកិច្ចនិងទទួលខុសត្រូវ ដើម្បីចៀសវាងការរំលោភ សិទ្ធិ
• ត្រូវមានសាមគ្គីភាពល្អ ស្រលាញ់យុត្តិធម៌ ស្រលាញ់មនុស្សជាតិទូទៅ
• មានទំនាក់ទំនងល្អជាមួយជាតិ អន្តរជាតិ មិនប្រកាន់ពូសាសន៍ ពណ៌សម្បុរ ជំនឿសាសនា
• ចេះថែរក្សាការពារបរិស្ថាន
ឃ. ចំណេះចេះរស់នៅក្នុងសង្គម
• ចេះរស់នៅជាមួយគ្នា ចេះស្រលាញ់រាប់អានគ្នាជួយគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក មិនបែងចែកឋានៈ វណ្ណៈ ពណ៌សប្បុរ ភេទ ជំនឿសាសនា។ល។ ដើម្បីរក្សាបាននូវវប្បធម៌សន្តិភាព
• ចេះរស់នៅប្រកបដោយឆន្ទៈ សីលធម៌ ចរិយាធម៌ គុណធម៌ធ្វើយ៉ាងណារស់នៅសមរម្យក្នុងសង្គម
• ចេះស្គាល់កាតព្វកិច្ច និង អប់រំខ្លួនឲ្យក្លាយទៅជាពលរដ្ឋល្អ ពលរដ្ឋគំរូ
• មានសាមគ្គីភាពល្អ ស្រលាញ់យុត្តិធម៌ និងស្រលាញ់មនុស្សជាតិទូទៅ ព្រមទាំងចេះជួយទុក្ខវេទនារបស់អ្នកដទៃ
• មានទំនាក់ទំនងល្អជាមួយជាតិ និងអន្តរជាតិ មិនប្រកាន់ពូជសាសន៍ ជំនឿសាសនា
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!