News & Events

សំណួរៈ
ព្រះសទ្ធាថ៍សព្វព្រះរាជហឫទ័យចង់ដោះស្រាយបញ្ហាជិវិតដោយជម្រើសយកព្រះផ្នួ
ជាមធ្យោបាយដើម្បីសំរេចព្រះសម្មាសម្ពោធិញ្ញាណ។
តើដំណើរសាងព្រះផ្នួសរហូតត្រាស់ដឹងមានប្រវត្ដិដូចម្ដេច?

ចម្លើយៈ
ដំណើរសាងព្រះផ្នួស នៅក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសទ្ធាថ៍មានការនឿយហត់ក្នុងជីវភាពរស់នៅនិងសេចក្ដីខ្ពើមរអើងលោកសន្និវាសនេះកាន់តែខ្លំាងឡើង។
ព្រះអង្គសព្ធព្រះរាជហឫទ័យចង់ដោះស្រាយបញ្ហាជិវិតនិងជ្រើសរើសការសាងផ្នួស ដើម្បីសំរេចព្រះសម្មាសម្ពោធិញ្ញាណ។
នៅទីបំផុតព្រះអង្គបានលះបង់គ្រប់យ៉ាងលួចរត់ទៅសាងផ្នួសទំាងកណ្ដាលរាត្រីស្ងាត់ទោះបីមានការរាំងរាគ្រប់មធ្យោបាយពីព្រះបិតាយ៉ាងណាក៏ដោយ។ ក្រោយដឹងថាព្រះសទ្ធាថ៍យាងទៅបួសក្នុងព្រៃព្រហ្មញ្ញកោណ្ឌញ្ញាព្រាហ្ម និងកូនព្រហ្ម៤នាក់មានសទ្ធាជ្រះថ្លាទៅបួសដែរចំាបំរើព្រះអង្គ។អ្នកបួសទំាង៥អង្គនោះហៅថាបញ្ចវគ្គីយ។ ក្រោយពីបានតបធម៍និងតាបស២នាក់”អ្នកបួសក្នុងសាសនាព្រាហ្ម”អាឡាតាបស ឧទកាតាបសពុំបានលទ្ធផលល្អព្រះអង្គខិតខំតស៊ូស្វែងរកសច្ចធម៍តែមួយព្រះអង្គឯងវិញ។
ដំណើរត្រាស់ដឹង
ក្រោយពៅធ្វើទុក្ករកិច្ច”កិច្ចដែលត្រូវបំពេញដោយលំបាក”អស់ពេល៦វស្សាមកព្រះអង្គបានយាងចេញពីរាជគ្រឺះ”ធានីរដ្ឋមគធៈ”ធ្វើដំណើរទៅដល់ស្រុកពោធិគយាក្នុងរដ្ឋមគធៈ។
ព្រះអង្គទ្រង់តំាងសម្មាធិនៅក្រោមដើមពោព្រឹក្សាក្បែរស្ទឹងនេរព្ជារហើយទ្រង់បានផ្ទាញ់មារ។
ព្រះអង្គបានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នំារកា ក្នុងព្រះជន្ម៣៥វស្សា។

*បញ្ជាក់៖

  • យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕


សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!