News & Events

សំណួរៈ
ប្រសិនបើអ្នកមានសិលាប្រែកំណើតពីរ មួយមានក្រាមហ្គាណែត ហើយមួយទៀតមានក្រាមក្លរីត។ តើសិលាមួយណាកើតឡើងនៅ ជម្រៅជ្រៅជាងគេ? ចូរពន្យល់។

ចម្លើយៈ
ប្រសិនបើយើងមានសិលាប្រែកំណើតពីរ មួយមានក្រាមហ្គាណែត ហើយមួយទៀតមានក្រាមក្លរីត សិលាប្រែកំណើតមានក្រាមហ្គាណែត កើតនៅជម្រៅជ្រៅជាងសិលា ដែលមានផ្ទុកក្រាមក្លរីត ព្រោះនៅសីតុណ្ហភាព ៧០០ ទៅ ១២០០ អង្សារស៊ែរស៊ីស និងជម្រៅ ២៥ ទៅ ៦០ គីឡូម៉ែត សិលាមានក្រាមហ្គាណែតទទួលរងលំនាំប្រែកំណើត។ ចំណែកសិលាមានក្រាមក្លរីត ទទួលរងលំនាំប្រែកំណើតនៅសីតុណ្ហភាព ៤០០ អង្សារស៊ែរស៊ីស និងជម្រៅ ៤ ទៅ៣២គីឡូម៉ែត តែប៉ុណ្ណោះ។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!