News & Events

សំណួរៈ
បង្ហាញថាADNមានលទ្ធភាពផលិតចេញបាននូវម៉ូលេគុលខ្លួនឯងបាន។

ចម្លើយៈ
ADNមានលទ្ធភាពផលិតចេញនូវម៉ូលេគុលADNខ្លួនឯងបានព្រោះ៖
• ច្រវាក់នុយក្លេអូទីតទាំង២ខ្សែដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៊ីដ្រូសែនខ្សោយអាចផ្ដាច់ចេញបានយ៉ាងងាយ
• ពេលដែលច្រវាក់ទាំង២ផ្ដាច់ចេញពីគ្នានុយក្លេអូទីតសេរីក្នុងណ្វៃយ៉ូបានភ្ជាប់ទៅនឹងបាសនៃច្រវាក់នីមួយៗតាមគោលការណ៍បំពេញបាសA-T, C-G ដដែល។
• ទីបំផុតយើងនបានម៉ូលេគុលADN កូន២ដែលដូចគ្នាសុទ្ធសាធទៅនឹងម៉ូលេគុលADNមេ៖បាតុភូតនេះគឺជាការចំលងដោយខ្លួនឯងបាន។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ​ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!

ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា​ រៀបរៀងដោយ ជា គឹមអៀង