News & Events
ទ្រឹស្ដីនៃវិបាកវិនិច្ឆ័យមានប៉ុន្មាន?អ្វីខ្លះ?
- ខែកក្កដា 10, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ សីលធម៌ ពលរដ្ឋ
សំណួរៈ
ទ្រឹស្ដីនៃវិបាកវិនិច្ឆ័យមានប៉ុន្មាន?អ្វីខ្លះ?
ចម្លើយៈ
ទ្រឹស្ដីនៃវិបាកវិនិច្ឆ័យមាន
• វិបាកវិនិច្ឆ័យមានតាមបែបប្រពៃណីៈយល់ថាគឺជាសេរីធអាជ្ញារបស់អ្នកមានពិរុទ្ធដែលធ្វើឲ្យការដាក់ទណ្ឌកម្មមានលក្ខណៈត្រឹមត្រូវពីមកពីមនុស្សនេះបានសម្រេចថានឹងប្រព្រឹត្ដអំពើអកុសលដោយស្គាល់ហេតុផលច្បាស់លាស់ទើបមនុស្សនេះត្រូវតែទទួលទោសនៅជំនាន់ដើមមិនមែនតែមនុស្សទេដែលទទួលទោស(ស.វទី១៧)ឫគេដាក់ទណ្ឌកម្មសាច់ញាតិរបស់អ្នកជាប់ពិរុទ្ធជនដែលបានប្រមាថព្រះចេស្ដារបស់ស្ដេច។
• វិបាកវិនិច្ឆ័យតាមបែបសង្គមវិវត្ដន៍នីតិសាស្រ្ដ៖វិបាកវិនិច្ឆ័យយោលទៅតាមវិវត្ដន៍នីតិសាស្រ្ដ។
• គេយកមនុស្សទៅកាត់កដោយម៉ាស៊ីន(ឧទាហរណ៍ស្ដេចល្វីទី១៦ត្រូវរាស្រ្ដដាក់ទណ្ឌកម្មដោយកាត់ក)ឫគេព្យួរករនៅចំពោះមុខទស្សនិកជនរាប់មុឺននាក់។(ឧ.នៅអង់គ្លេសសម័យកណ្ដាល)។
• វិបាកវិនិច្ឆ័យនាសម័យបច្ចប្បន្នៈពួកអ្នកសីលវិជ្ជាបានធ្វើការរិះគន់ចំពោះវិបាកវិនិច្ឆ័យតាមបែបសង្គមខាងលើព្រោះគេយល់ថាការសម្លាប់ឧក្រិដ្ឌជនមិនមែនមានន័យថាបំបាត់ឧក្រិដ្ឋកម្មទេ។ប៉ុន្ដែបន្ថែមឧក្រិដ្ឌកម្មទៅវិញ។គេយល់ថាការធ្វើទណ្ឌកម្មហួសកម្រិតដល់ពិរុទ្ធជនពុំបានឲ្យគេរាងចាលឡើងគឺរិតតេពន្យុះចិត្តគេឲ្យកាន់តែមានភាពរឹងរូសហើយប្រព្រឹត្ដនីអំពើឧក្រិដ្ឌកាន់តែច្រើនឡើង។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
*សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ប្រភព៖ សំណួរ ចម្លើយសីលធម៌ ពលរដ្ឋវិជ្ជា
រៀបរៀងដោយ៖ រឿង វណ្ណា, អ៊ូច សុគន្ណ
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!