News & Events

សំណួរទីៈ ២១. ទំនៀមទំលាប់គ្រួសារខ្មែរនិយមឲ្យកូនប្រុសសាងផ្នួស។តើមានអត្ថន័យយ៉ាងដូចម្តេចខ្លះ?
ចម្លើយៈ
តាមទំនៀមទំលាប់គ្រួសារបុរាណខ្មែរនិយមឲ្យកូនប្រុសសាងផ្នួស មានអត្ថន័យដូចជា៖
• បួសរៀនដើម្បីសងគុណឪពុកម្តាយដែលមនុស្សខ្មែរមានជំនឿស៊ប់ទៅលើព្រះ ពុទ្ធសាសនា(គុណម្តាយមាន១២ គុណឪពុកមាន២១)។
• ដំណាក់កាលទី១ បួសជាសាមណេរដើម្បីសងគុណម្តាយ
• ដំណាក់កាលទី២ បួសជាភិក្ខុដើម្បីសងគុណឪពុក
• បួសដើម្បីទទួលការអប់រំពីចៅអធីការវត្តជាគូអាចារ្យខាងផ្លូវលោកនិងផ្លូវធម៌។
• មានចំណេះដឹងទូទៅ បំនិន ឥរិយាបថ ពិសោធន៍ចំណេះចេះរស់នៅក្នុងសង្គម ពិសេសចំណេះវិជ្ជាជីវៈ ចំណេះបច្ចេកទេស និងពិសោធន៍ក្នុងជីវភាពប្រចាំថ្ងៃ។
• មានចំណេះដឹងផ្នែកសីលធម៌ គុណធម៌ ច្បាប់នានា ទំនៀមទំលាប់ប្រពៃណី របស់ជាតិខ្មែរដែលមានតាំងពីបុរាណកាលមក។
• ការបួសសម័យបុរាណគឺជាកាតាព្វកិច្ចបើមិនបានបួសរៀនទេគេហៅអាមឹង ឬ ហៅកូនភ្នងចុងស្រុកដែលសង្គមគេមិនរាប់រក អ្នកនោះគ្មានសិទ្ធិកសាងគ្រួសារ តែបើបានបួសវិញពេលសឹកមកគេហៅអន្ទឹត(មកពីពាក្យបណ្ឌឹត)។

*បញ្ជាក់៖

  • យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕