សំណួរទីៈ ៩៥. តើអំពើហឹង្សាជាអ្វី? បណ្តាលមកពីកត្តាអ្វីខ្លះ? មានផលវិបាកអ្វីខ្លះ?
ចម្លើយៈ
អំពើហឹង្សា ជាអំពើរំលោភបំពានដែលកើតឡើងក្នុងគ្រួសារធ្វើឲ្យឈឺចាប់ផ្លូវកាយនិងផ្លូវចិត្តដល់សមាជិកគ្រួសាររបស់ខ្លួន។
អំពើហឹង្សាមានបួនប្រភេទគឺ៖
- ហឹង្សាផ្លូវកាយ វាយដំធាក់ច្រំបង្កជារបួសស្នាម
- ហឹង្សាផ្លូវចិត្ត បង្កការឈឺចាប់ដោយប្រើការបញ្ឈឺជេរបញ្ចោរដៀមដាមប្រមាថមើលងាយរើសរើង
- ហឹង្សាលើផ្នែកសេដ្ឋកិច្ច
- ហឹង្សាលើផ្លូវភេទ
កក្តាដែលបណ្តាលអោយមានអំពើហឹង្សាក្នុងគ្រួសារ៖
- ភាពក្រីក្រ(កក្តាសេដ្ឋកិច្ច)
- កង្វះចំនេះដឹង(គុណធម៌ និងសិលធម៌)
- ការប្រើប្រាស់គ្រឿងញាណ ល្បែស៊ីសងពាលា
- កាប្រច័ណ្ឌ មិនមានការអធ្យាស្រ័យគ្នា
- សុខភាពផ្លូវភេទ
- ការជ្រៀតចូលវប្បធម៍បរទេសជាអវិជ្ជមាន
- កត្តាច្បាប់និងកត្តាសង្គ្រាម
ផលវិបាកនៃអំពើហឹង្សាចំពោះ៖
ក គ្រួសារៈ
- គ្មានសុភបង្គល បែកបាក់គ្រួសារ កូនកំព្រា បាត់បង់ការទទួលការអប់រំ បាត់បង់ភាពកក់ក្តៅដល់កូន ក្លាយជាក្មេងអនាថា លួច។
- សេដ្ឋកិចគ្រួសាចុះខ្សោយ បាត់បង់ប្រាក់ចំនូល
- បង្កររបួសស្នាមរូបរាងកាយផ្លូវចិត្ត (រោគសរសៃប្រសាទ អត្តឃាត)
ខ សង្គមជាតិ
- បាត់បង់ធនធានមនុស្ស
- បារ់បង់សុវត្តភាពសង្គម និង សង្គមមិនរីកចំរើន
- បាត់បង់ចំនូលជារិ
- វប្បធម៍សីលធម៌ប្រពៃណៃជាតិស្រុតចុះ
- ការអនុវត្តច្បាប់ពុះមានប្រសិទ្ធភាព។
*បញ្ជាក់៖
- យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!