News & Events

សំណួរៈ
តើអព្ភន្ដរញាណនិងវិចារខុសគ្នាដូចម្ដេច?

ចម្លើយៈ
អព្ភន្ដរញាណ
• ជាពុទ្ធិដំបូងបង្អស់របស់មនុស្ស
• ជាពុទ្ធិផ្ទាល់និងភ្លាមៗ
• ជាពិទ្ធិបែបសំយោគ
• ជាពិទ្ធិគ្មានទំនាក់ទំនងគ្មានលំដាប់លំដោយគ្មានគោលការណ៍
• មានលក្ខណៈជាប្រធានវិស័យ
• ជាអវិចារនភាព
វិចារ
• ជាពុទ្ធិបន្ទាប់
• ជាពុទ្ធិប្រយោល
• ជាពុទ្ធិផ្អែកលើការពិចារណា
• ជាពុទ្ធិដែលមានទំនាក់ទំនងមានលំដាប់លំដោយនិងមានគោលការណ៍
• មានលក្ខណៈជាវត្ដុវិស័យ
• ជាពុទ្ធិបែបវិភាគ។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
*សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ​ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ប្រភព៖ សំណួរ ចម្លើយសីលធម៌​ ពលរដ្ឋវិជ្ជា​
រៀបរៀងដោយ៖ ​រឿង វណ្ណា, អ៊ូច​ សុគន្ណ