News & Events

សំណួរទីៈ ៧០. តើសេដ្ឋកិច្ចនិងវប្បធម៌មានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចខ្លះ? ចូពន្យល់។
 ចម្លើយៈ
         សេដ្ឋកិច្ច ជាកិច្ចការដ៏ប្រសើរសម្រាប់ទ្រទ្រង់និងអភិវឌ្ឈសង្គមដូចជា វិស័យកសិកម្ម ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម។
         វប្បធម៌ ជាកន្សោមនៃចំណេះដឹងដែលមានតួនាទីបណ្តុះបណ្តាលគំនិតប្រាជ្ញាស្មារតីមនុស្ស។ មែកធាងសំខាន់ៗនៃវប្បធម៌មានអក្សរសាស្រ្ត អក្សរសិល្បិ៍ ភាសា សិល្បៈ ជំនឿសាសនា ប្រពៃណីទំនៀមទំលាប់…។
         ទំនាក់ទំនងរវាងវប្បធម៌និងសេដ្ឋកិច្ច មានទំនាក់ទំនងរវាងទ្រឹស្តី និងការអនុវត្តដូចជា ក្នុងការផ្សព្វផ្សាយឲ្យអតិថិជនដែលជាអ្នកទិញបានស្គាល់ពីទំនិញរបស់យើងបើពុំបានប្រើប្រាស់នូវការផ្សព្វផ្សាយនោះទេគេមិនដឹងថាយើងកំពុងតែធ្វើអ្វីទេ។
ដូចនេះ ក្នុងការផ្សព្វផ្សាយយើងត្រូវប្រើភាសា ឬសិល្បៈផ្សេងៗយកទៅសម្តែងជាឈុតឆាកខ្លីៗនៃរឿ​ងណាមួយ ឬជាកម្មវិធី ជាបទចម្រៀងដែលជាផ្នែកតូចៗនៃសិល្បៈសុទ្ធទាក់ទង​នៅនឹងវប្បធម៌​ទាំងអស់។ បើសេដ្ឋកិច្ចរីកចម្រើន គឺជាប្រភពដែលនាំឲ្យមានការរីកចម្រើនទៅលើផ្នែកផ្សេងៗនៅក្នុង​សង្គមដែរ តែបើសេដ្ឋកិច្ចអន់ថយវិញវប្បធម៌នឹងធ្លាក់ចុះជាពុំខាន។ សេដ្ឋកិច្ចនិងវប្បធម៌មានលក្ខណៈបដិសំយោគនឹងគ្នា។
 
*បញ្ជាក់៖

  • យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕

 សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!