News & Events

សំណួរៈ
តើសូរ្យគ្រាសនិងចន្ឌគ្រាសខុសគ្នាដូចម្តេច?

ចម្លើយៈ
សូរ្យគ្រាសនិងចន្ទគ្រាសខុសគ្នាត្រង់៖
សូរ្យគ្រាស
• កើតឡើងនៅពេលថ្ងៃ
• កើតឡើងនៅពេលព្រះចន្ទ ស្ថិតនៅចន្លោះភពផែនដី និងព្រះអាទិត្យ ហើយស្រមោលនៃព្រះចន្ទចោលមកលើផ្នែកណាមួយនៃភពផែនដី។
ចន្ទគ្រាស
– កើតឡើងនៅពេលយប់
– កើតឡើងនៅពេលផែនដីស្ថិតនៅចន្លោះព្រះចន្ទ និងព្រះអាទិត្យ ហើយស្រមោលនៃភពផែនដីចោលមកលើព្រះចន្ទ។ បានជាបាតុភូតនេះ មិនកើតឡើងរៀងរាល់ខែ ព្រោះដោយសារគន្លងរបស់ព្រះចន្ទជុំវិញភពផែនដីទ្រេតប្រហែល ៥ដឺក្រេ ពីគន្លងបង្កើតដោយផែនដីជុំវិញព្រះអាទិត្យ។ ការទ្រេតនេះគឺ ល្មមគ្រប់គ្រាន់ឲទីតាំងព្រះចន្ទចេញពី ស្រមោលរបស់ផែនដីនៅពេលខែពេញវង់ និង ភពផែនដី ចេញពីស្រមោលរបស់ព្រះចន្ទនៅពេលខែដាច់។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!