News & Events

សំណួរ
តើវប្បធម៌សន្តិភាពមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសង្គមខ្មែរ?

ចម្លើយៈ
វប្បធម៌សន្តិភាពមានអត្ថប្រយោជន៍ចំពោះសង្គមខ្មែរដូចជា៖

  • ជាភាវៈទ្រទ្រង់នូវការសាបព្រោះបណ្តុះបណ្តាលភាពស្ងប់ចិត្ត បង្កើតចរិយាធម៌ចេះគោរពសិទ្ធិមនុស្សស្របតាមប្រជាធិបតេយ្យនិងលទ្ធិពុទ្ធសាសនា
  • អប់រំមនុស្សឲ្យគោរពជីវិតសព្វយ៉ាង លើកកម្ពស់សេចក្តីថ្លៃថ្នូរនិងលុបបំបាត់ការរើសអើងដោយមិនប្រកាន់ធ្វីទាំងអស់
  • អប់រំមនុស្សឲ្យប្រកាន់មាគ៌ាអហឹង្សា មានខន្តីសន្តោសប្រណី មានព្រហ្មវិហាធម៌
  • អប់រំមនុស្សឲ្យចេះគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ចេះប្រើសិទ្ធិចេះគោរពច្បាប់ ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ល្អ
  • អប់រំមនុស្សឲ្យចេះអភិវឌ្ឍប្រកបទៅដោយនិរន្តរភាព ទាំងសម្ភារៈ ចំណេះដឹង បញ្ញាស្មារតី ដើម្បីវឌ្ឍនភាពនៃជីវិតនិងសុភមង្គល

*បញ្ជាក់៖

  • យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕

សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!