News & Events

សំណួរ
 យើងធ្លាប់ស្គាល់រួចមកហើយអំពីវង់ភ្លេងឆៃយុំា។ ពេលគេប្រគុំម្ដង់ៗចង្វាក់ភ្លេងមានលក្ខណៈលោតៗនិងភ្ញាក់ៗម្ដងតិចម្ដងខ្លាំង តើវង់ភ្លេងនេះមានប្រវត្ដិដូចម្ដេច? គេប្រគុំនៅពេលណាខ្លះ?
ចម្លើយៈ
និយាយពីប្រវត្តិវង់ភ្លេងឆៃយ៉ាំ៖
គេប្រគុំភ្លេងឆៃយុំាក្នុងវិធីបុណ្យដែលរីករាយដូចជាលេងកំដរបុណ្យកឋិនបុណ្យផ្កាបុណ្យបំបួសនាគជាដើម។ភ្លេងឆៃយុំាជាភ្លេងរំភើបសប្បាយរស់រវើកប្លែកពីភ្លេងឯទៀត។ប៉ុន្ដែពេលគេប្រគំម្ដងៗចង្វាក់ភ្លេងមានលក្ខណៈលោតៗភ្ញាក់ៗក្រម៉ាច់ក្រមើមគួរចង់សើចមានអ្នកខ្លះយល់ថាវង់ភ្លេងនេះមានកំណើតចេញពីមនុស្សេជំនាន់ដើមចង្វាក់ភ្លេងមានលក្ខណៈភ្ញាក់ៗផ្អើលរបៀបបានទៅនិងសត្វព្រៃភ្ញាក់ផ្អើលនៅពេលឃើញមនុស្ស។អ្នកខ្លះទៀតយល់ថាវង់ភ្លេងនេះសំដែងពីការទទួលជោគជ័យគេសប្បាយរីករាយត្រេកអរខ្លំាងហើយក៏បង្កើតវង់ភ្លេងឆៃយុំានេះឡើងដើម្បីរំលឹកដល់ជ័យជំនះដែលគេទទួលបាន។