News & Events

សំណួរៈ
តើលទ្ធិប្រជាធិបតេយ្យមានគោលការសំខាន់អ្វីខ្លះ?

ចម្លើយៈ
លទ្ធិប្រជាធិបតេយ្យមានគោលការសំខាន់ដូចជា៖
• ពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់និងការអប់រំ
• ពលរដ្ឋគ្រប់រូមមានសេរីភាពក្នុងការនិយាយស្តី បង្កើតសមាគមនិងក្នុងជំនឿសាសនា
• ពលរដ្ឋមានសិទ្ធិចូលរួមប្រជុំធ្វើបាតុកម្ម ឬញ្ញត្តិដោយសន្តិវិធី
• ពលរដ្ឋមានសេរីភាពក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន សេរីភាពខាងសារព៌តមាននិងសេរីភាពខាងការបោះពុម្ពផ្សាយ
• ការគ្រប់គ្រង់ត្រូវផ្អែកតាមច្បាប់ ដែលយកទៅអនុវត្តលើប្រជាពលរដ្ឋរដ្ឋាភិបាល និងស្ថាប័នរដ្ឋ
• សភានិងរដ្ឋាភិបាលត្រូវកើតឡើងដោយការបោះឆ្នោត ទៀងទាត់តាមកាលកំណត់
• ការបោះឆ្នោតម្តងៗត្រូវមានពហុគណៈបក្សនយោបាយចូលរួម ហើយបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌និងជាសម្ងាត់។
• ពលរដ្ឋមានសិទ្ធិបោះឆ្នោតនិងឈរឈ្មោះជាតំណាងរាស្រ្ត
• អំណាចតុលាការត្រូវតែឯករាជ្យពោលគឺជម្រះក្តីឬកាត់ក្តីដោយយុត្តិធម៌
ដូច្នេះ កត្តាទាំអស់ខាងលើនេះដែលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរីកចម្រើនស្ទើរពាសពេញពិភពលោក។