News & Events

សំណួរៈ
តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានប៉ុន្មានជំពូក? ប៉ុន្មានមាត្រា? ប៉ុន្មានឧបសម្ព័ន្ធ? ហើយនៅក្នុងឧបសម្ព័ន្ធទាំងនោះចែងពីអ្វីខ្លះ?

ចម្លើយៈ
ក្នុងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាមានៈ ១៤ជំពូក ១៣៩មាត្រា ៦ឧបសម្ព័ន្ធ ឧបសម្ព័ន្ធទាំង ៦ មានៈ
ក. ឧបសម្ព័នមួយចែងអំពី ” ទង់ជាតិ”
ខ. ឧបសម្ព័នពីរចែងអំពី ” ភ្លេងជាតិ” (បទនគររាជ)
គ. ឧបសម្ព័ន្ធបីចែងអំពី ” សញ្ញាជាតិ” (ព្រះសង្ហា)
ឃ.ឧបសម្ព័ន្ធបួនចែងអំពី ” សច្ចាប្រណិធាននៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា”
ង. ឧបសម្ព័ន្ធប្រាំចែងអំពីនសច្ចាប្រណិធាននៃប្រធាន អនុប្រធាន និងសមាជិកនៃរដ្ឋសភានៃព្រះ រាជាណាចក្រកម្ពុជា នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចសង្ឃរាជ និងទេព្តា រក្សាស្វេតច្ឆត្រ ។
ច. សច្ចាប្រណិធាន នៃនាយករដ្ឋមន្រ្តី និងសមាជិករដ្ឋាភិបាល នៅចំពោះមុខព្រះភ័ក្រ ព្រះមហាក្ស ត្រ ព្រះភ័ក្រ្តសម្តេចព្រះសង្ឃរាជ និងទេព្តារក្សាស្វេតច្ឆត្រ។