News & Events

សំណួរៈ
តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យបារាំងបានដាក់អាណានិគមមកលើខ្មែរ?
ចម្លើយៈ
កត្ដាដែលបានធ្វើឲ្យបារាំងបានដាក់អាណានិគមមកលើខ្មែរគឺ៖

  • ដោយសារបារាំងបានចាប់ចិត្តនឹងទេសភាពដ៏ស្រស់ត្រកាលនៅអមច្រាំងទន្លេទាំងសងខាងដែលមានដំណាំរដូវដ៏ខៀវស្រងាត់ដូចជា សណ្ដែក ល្ង ពោត និងបន្លែ លាយឡំដើមឈើហូបផ្លែជាច្រើនប្រភេទ
  • បារាំងបានយល់ថាប្រទេសនម្ពុជាគឺជាប្រទេសសម្បូរទន្លេដែលជាគមនាគមន៍ដ៏សំខាន់ជំនួសផ្លូវគោកសម្រាប់ដឹកជញ្ជួនផលិតផលកសិកម្ម   ទៅកាន់ទីផ្សារអឺរ៉ុប។
  • កម្ពុជា មានផ្ទៃដីកសិកម្មច្រើន ហើយមានប្រជាជនតិចដែលអាចឲ្យពួកបារាំងបង្កើតជាដំណាំកសិកម្មបានផលច្រើន។
  • កម្ពុជាជាប្រទេសសម្បូរទៅដោយព្រៃនិងភ្នំប្រកបទៅដោយឈើមានគុណភាពខ្ពស់។
  • នៅក្រោម​ដី​ សម្បូរទៅដោយរ៉ែជាច្រើនប្រភេទ។