News & Events

សំណួរទីៈ ២៥. តើពិធីបុណ្យចូលឆ្នាំខ្មែរប្រារព្ធនៅថ្ងៃ ខែណា? ចូររៀបរាប់ឲ្យបានក្បោះក្បាយ។
ចម្លើយៈ
ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រារព្ធឡើងនៅថ្ងៃទី ១៣ ដល់ ១៥ ឬ ១៤ ដល់ ១៦ ខែមេសាជារៀងរាល់ឆ្នាំ។
ពិធីបុណ្យចូលឆ្នាំខ្មែរមានចំនួន៣ថ្ងៃ៖
• ថ្ងៃទី១ ហៅថាថ្ងៃមហាសង្រ្កានៈ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់ សង់វាលុកចេតិយនៅជុំវិញព្រះវិហារ ឬ ជុំវិញដើមពោធិ៍ណាមួយក្នុងវត្ត។ព្រលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចំរើនព្រះបរិត្ត និងសម្តែងអម្មទេសនា។
• ថ្ងៃទី២ ហៅថាថ្ងៃវណបត្តៈ កូនរឺចៅជូនសំលៀកបំពាក់ នំ ចំនី លុយកាក់ដល់អ្នកមាន គុណ មានឪពុកម្តាយ ជីដូនជីតាជាដើម គេធ្វើទានដល់អ្នកបំរើក្រីក្រឯទៀត។ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយអធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូច ជាចូឡាមណីចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណខន្ខ័ដល់សាច់ញាតិដែលបានស្លាប់ទៅ
• ថ្ងៃទី៣ ហៅថាថ្ងៃឡើងស័កៈ ពេលព្រឹកនិមន្តព្រះសង្ឃ ស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប។

*បញ្ជាក់៖

  • យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕