News & Events

សំណួរៈ
តើបុព្វហេតុអ្វីដែលនាំឲ្យកើតមានមង្គល៣៨ប្រការនេះ?

ចម្លើយៈ
• បុព្វដែលនាំឲ្យកើតមានមង្គល៣៨ប្រការគឺមានរឿងដំណាលថាកាលដើមឡើងមានអាចារ្យមួយក្រុមបានជជែកគ្នាពិរឿងមង្គលដោយអាចារ្យខ្លះប្រកាន់ថាការឃើញសឲដោយភ្នែកគឺជាមង្គលខ្លះទៀតប្រាកន់ថាការលឺដោយត្រចៀកគឺជាមង្គលខ្លះទៀតយល់ថាការដឹងរស់ជាតិគឺជាមង្គល។ការជជែកគ្នាពីរឿងមង្គលនេះគឺគ្មានយោបល់ស្របគ្នាឡើយ។ដោយសារការយល់ឃើញនិងប្រកាន់ទិដ្ឋិផ្សេងៗគ្នានេះធ្វើឲ្យមហាជនដែលបានស្ដាប់ការជជែកគ្នាពីរឿង មង្គលនេះគឺគ្មានយោបល់ស្របគ្នាឡើយ។ដោយសារការយល់ឃើញនិងដោយសារការស្រឡាញ់ចូលចិត្តជឿតាមអាចារ្យរៀងៗខ្លួនផងនោះទើបមនុស្សទាំងអស់នោះបែងចែកជាបីក្រុមឯទេវតាដែលជាមិត្តនឹងក្រុមមនុស្សទាំងឡាយនោះក៏បានចែកគ្នាជាបីក្រុមទៅតាមមនុស្សដែរ។អស់រយៈពេល១២ឆ្នាំក្រុមនីមួយៗបានស្វែងរកមង្គលតែពួកគេនៅតែរកមិនឃើញ។ទេវតាទាំងឡាយក៏នាំគ្នាទៅសួរព្រះឥន្រ្ទាធិរាជដើម្បីរកមង្គលបន្ទាប់ពីព្រះឥន្រ្ទបានសាកសួរបុព្វហេតុនិងដឹងពីហេតុផលចប់សព្វគ្រប់ហើយព្រះឥន្រ្ទប្រាប់ទេវតាទាំងនោះថារឿងនេះកើតឡើងនៅឋានមនុស្សដូចនេះអ្នកទាំងឡាយនាំគ្នាក្រាបបង្ខំទួលសួរមង្គលនេះក្នុងសំណាក់ព្រះពុទ្ធជាម្ចាស់នៅវត្តជេតពនចុះព្រះអង្គនឹងដំដែងដល់អ្នកទាំងអស់ហើយ។ទេវាតាទាំងឡាយបានចូលទៅទូលសួរព្រះពុទ្ធហើយព្រះអង្គក៏ទ្រង់សម្ដែងនូវមង្គលដល់ពួកទេវតា។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
*សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ​ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ប្រភព៖ សំណួរ ចម្លើយសីលធម៌​ ពលរដ្ឋវិជ្ជា​
រៀបរៀងដោយ៖ ​រឿង វណ្ណា, អ៊ូច​ សុគន្ណ