សំណួរៈ
តើទ្រឹស្ដីនៃទំនួលខុសត្រូវមានប៉ុន្មានប្រភេទ?អ្វីខ្លះ៊
ចម្លើយៈ
ទ្រឹស្ដីនៃទំនួលខុសត្រូវមាន២ ប្រភេទគឺ៖
• ទ្រឹស្ដីប្រពៃណីនិយម៖នៅក្នុងទស្សនវិស័យនៃប្រពៃណីគេចាត់ទុកថាមនុស្សបានប្រព្រឹត្ដដោយសេរីនៅពេលដែលខ្លួនបានប្រព្រឹត្ដអំពើមួយដែលខ្លួនអាចនិងមិនប្រព្រឹត្ដទៅបានយើងត្រូវគេចាត់ទុកថាមានកំហុសកាលណាយើងស្គាល់ពីសីលតម្លៃហើយមានកម្លាំងព្រមទាំងសមត្ថភាពធ្វើតាមការតម្រូវនៃសីលតម្លៃនេះហើយយើងបែរជាងាកចេញដោយសេរីដើម្បីទៅប្រព្រឹត្ដអំពើអកុសលទៅវិញ។
• ទ្រឹស្ដីវិចារណញាណនិយមៈលោកសូក្រាតចែងថាគ្មាននរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់ឆន្ទៈឡើយ។ក្នុងន័យនេះប្រសិនបើយើងមិនមែនជាទាសករនៃលំងប់មួយនៃសំទុះចិត្តឲ្យធ្វើដោយងងឹតងងល់ឫជាអ្នករងគ្រោះដោយអវិជ្ជាណាមួយនោះពិចារណាពោលឲ្យខ្លីគឺយើងគ្មានសេរីភាព។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
*សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ប្រភព៖ សំណួរ ចម្លើយសីលធម៌ ពលរដ្ឋវិជ្ជា
រៀបរៀងដោយ៖ រឿង វណ្ណា, អ៊ូច សុគន្ណ