News & Events

សំណួរទីៈ ៣៧. តើត្រួវធ្វើដូចម្តេចដើម្បីថែរក្សាសិល្បៈវប្បធមខ្មែរឲ្យគង់វង្សទៅថ្ងៃអនាគត?
ចម្លើយៈ
ដើម្បីថែរក្សាសិល្បៈវប្បធមខ្មែរឲ្យគង់វង្សទៅថ្ងៃអនាគត៖

  • ត្រូវស្គាល់ពីសិល្បៈវប្បធម៌របស់ខ្មែរ
  • អប់រំបណ្តុះស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិ ផ្សព្វផ្សាយឲ្យបានច្រើនឡើងវិញ
  • ផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ឲ្យបានច្រើនជាងវប្បធម៌បរទេសនៅគ្រិះស្ថានសិក្សានានា និងនៅទីសាធារណៈ
  • ទប់ស្កាត់និងគ្រប់គ្រងការហូរចូលសិល្បៈវប្បធម៌បរទេស ដែលមិនផ្តល់ផលប្រយោជន៍ដល់សង្គមជាតិយើង
  • បង្កើតស្នាដៃនូវអ្វីនូវអ្វីដែលជារបស់ខ្លួនឲ្យបានច្រើន ហើយមានលក្ខណៈសុក្រឹតល្អប្រណិតដែលជាទីពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ។
  • ស្រាវជ្រាវស្វែងយល់ពីវប្បធម៌ជាតិឲ្យបានស៊ីជំរៅ ងាយស្រួលក្នុងការវាយតម្លៃខំណុចខ្លាំងនិងចំណុចខ្សោយនៃឥទ្ធិពលវប្បធម៌បរទេស
  • ការពារលើកតំកើងសិល្បៈវប្បធម៌ជាតិឲ្យបានគ្រប់ៗគ្នាតាមគ្រប់មធ្យោបាយ
  • ក្នុងប្រទេសត្រូវប្រើប្រាស់សិល្បៈវប្បធម៌ជាតិ
  • ត្រូវលើកកម្ពស់ជីវភាពសិល្បៈករដូចជាប្រជាពលរដ្ឋទូទាំងប្រទេស
  • វាយបកឲ្យទាន់ពេលវេលាទៅលើអ្នកដែលមានបំណងមិនល្អចង់បំបាត់សិល្បៈវ.ធខ្មែរ
  • ថែរក្សានិងគោរពបូជាចំពោះអត្តសញ្ញាណសិល្បៈវប្បធម៌ជាតិ
  • ផ្សព្វផ្សាយឲ្យបានច្រើនតាមគ្រប់រូបភាព ទាំងក្នុងប្រទេសនិងក្រៅប្រទេសទៅលើសិល្បៈវប្បធម៌របស់ជាតិ។

*បញ្ជាក់៖

  • យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕

សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!