News & Events
តើគុណវិបត្ដិរបស់អាណានិគមបារាំងចំពោះប្រជាជននិងប្រទេសខ្មែរមានអ្វីខ្ឡះ?
- ខែមិថុនា 5, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ប្រវត្តិវិទ្យា
សំណួរៈ
តើគុណវិបត្ដិរបស់អាណានិគមបារាំងចំពោះប្រជាជននិងប្រទេសខ្មែរមានអ្វីខ្ឡះ?
ចម្លើយៈ
គុណវិបត្តិរបស់អាណានិគមបារាំងចំពោះប្រជាជននិងប្រទេសខ្មែរមានដូចជា៖
• បង្ខំប្រជាជន ខ្មែរបង់ពន្ធដារយ៉ាងធ្ងន់ធ្ងរដោយមិនលើកលែងដូច ជាពន្ធស្រូវ
ពន្ធមនុស្ស ពន្ធដីធ្លី ពន្ធសត្វពាហនៈ ពន្ធលើយានយន្ដ។ល។
• កេណ្ឌប្រជាជនខ្មែរឲ្យចូលបម្រើកងទ័ពបារាំងក្នុងសង្រ្គោមលោកលើកទី១និងលើកទី២
ដែលបានបណ្ដាលឲ្យប្រជាជនមូយចំនួនបានស្លាប់និងរបួសក្នុងសមរភូមិ។
• កាត់ទឹកដី ខ្មែរកម្ពុជាលក្រោមនិងតំបន់ ដាឡាត់ទៅឲ្យស្ដេចយួន បាវ ដាយ គ្រប់គ្រង។
• កាត់ខេត្ដត្រាច របស់ខ្មែរទៅឲ្យសៀមកាន់កាប់វិញ។
• ប្រមូលយកវត្ថុកេតនភ័ណ្ឌ របស់ខ្មែរទៅកាន់ប្រទេសបារាំង។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។