News & Events

សំណួរទីៈ ៧៩. តើការសិក្សាវប្បធម៌ទូទៅមានគោលបំណងយ៉ាងដូចម្តេច?
 ចម្លើយៈ
ការសិក្សាវប្បធម៌ទូទៅមានគោលបំណង​ដូចជា៖
ចំណេះដឹង

  • ថែរក្សានិងបណ្តុះមនោសញ្ចេតនា ថែរក្សានូវអ្វីដែលជារបស់ជាតិមានដូចជាជំនឿ ទំនៀមទំលាប់ សកម្មភាពរបស់ពលរដ្ឋ ប្រកបដោយការងារមរតកវប្បធម៌ជាតិ ពិសេសគឺវប្បធម៌ អរីយធម៌ខ្មែរដែលបុពបុរស់បន្សល់ទុកអោយ។
  • ស្គាល់ច្បាស់នូវប្រភពលក្ខណៈរបស់វប្បធម៌ដែលស្តែង ឡើងតាមរយៈឥរិយ៉ាបទ​ដេកដើរ​ឈអង្គុយនិយាយស្តី ជំនឿសាសនាសីល្បៈរបស់ជាតិ។

ចំណេះធ្វើ

  • ចេះច្នៃប្រឌិតនូវអ្វីដែលមិនមែនជារបស់ជាតិឲ្យទៅជារបស់ជាតិខ្លួន ជាតូនីកម្មស្របតាមដួង​ព្រលឹងរបស់ជាតិខ្មែរ។
  • ផ្សាភ្ជាប់ចំណេះដឹងទូទៅស្តីពីវប្បធម៌របស់ជាតិ អន្តរជាតិភ្ជាប់ទៅនិងមុខវីជ្ជា​ដ៏ទៃទៀត​ដើម្បីបើកទលាយផ្នែកចំណេះដឹងទូទៅ។
  • លើកកំពស់នៃការប្រើបា្រស់និងការផ្សព្វផ្សាយហើយថែរក្សាការពារនូវអ្វីដែលជារបស់ជាតិ

ឥរិយាបថ

  • ស្គាល់កាតព្វកិច្ចនិងស័្វយអប់រំខ្លួនឲ្យក្លាយជាពលរដ្ឋល្អ មានមនសិការជាតិ និងមនសិការក្នុង​វិជ្ជាជីវៈអនុវត្តទៅតាមសមាអជីវោ។
  • ស្គាល់ព្រំដែននៃសិទ្ធ និងច្បាប់ករណីកិច្ចនិងការទទួលខុសត្រូវដើម្បីធានាការរំលោភសិទ្ធ។
  • មានសមគ្គីភាពស្រលាញ់យុត្តិធម៌ស្រលាញ់មនុស្សជាតិទូទៅ ទំនាក់ទំនងល្អជាមួយជតិ និងអន្តរជាតិ មិនប្រកាន់ពូជន៍សាសន៍ពណ៏សំបុរជំនឿសាសនា
  • ចេះថែរក្សាការពាបរិស្ថាន

ចេះរស់នៅក្នុងសង្គម

  • ចេះរស់នៅក្នុងសង្គមជមួយគ្នាគោរពសិទ្ធគ្នា
  • ដើម្បីរក្សាបាននូវប្បធម៌សន្តិភាព
  • ចេះរស់នៅប្រកបដោយចរិយាធម៌និងគុណធម៌
  • ដើម្បីរស់ក្នុងសេក្តីថ្លៃថ្នូរ

 
*បញ្ជាក់៖

  • យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕

សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!