News & Events

សំណួរទីៈ តើការដាក់បញ្ជូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមានអត្តប្រយោជន៍ដល់កម្ពុជា ដូចម្តេចខ្លះ?
ចម្លើយៈ
ការដាក់បញ្ជូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមានអត្តប្រយោជន៍ដល់កម្ពុជាដូចជា៖
អត្តប្រយោជន៍ក្នុងប្រទេស៖

  • លើកតម្កើងកេរ្តិ៍ឈ្មោះប្រទេសខ្មែរ ឲ្យកាន់តែល្បីល្បាញខាងផ្នែកស្ថាបត្យកម្មក្នុងចំនោមស្ថាបត្យកម្មពិភពលោក
  • អង្គការសហប្រជាជាតិជូយការពារ និងជួសជុលឡើងវិញ ធ្វើឲ្យភ្ញៀវទេសចរណ៍ចាប់អារម្មណ៍ និងទទួលស្គាល់ស្នាដៃដែលបានបន្សល់ទុក
  • បង្កើនប្រាក់ចំនូលយ៉ាងច្រើនដល់រដ្ឋ តាមរយៈទេសចរដែលជាឧស្សាហកម្មគ្មានផ្សែង
  • ជូយផ្សព្វផ្សាយវប្បធម៌ខ្មែរឲ្យល្បីរន្ទី និងទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនា​ប្រទេស​យើងកាន់តែច្រើន
  • ជួយបង្កើននិងបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរ
  • ជួយកាត់បន្ថយភាពក្រីក្រ តាមរយៈវិស័យទេសចរណ៍
  • រក្សាបូរណភាពដែនដីនិងសម្បត្តិវប្បធម៌ខ្មែរ
  • បណ្តុះមនសិការស្នេហាវប្បធម៌ដល់កូនខ្មែរគ្រប់រូប និងគ្រប់ជំនាន់ឲ្យចេះស្រឡាញ់និងលើកតម្កើង
  • ប្រែក្លាយតំបន់នោះឲ្យទៅជាតំបន់ទេសចរណ៍ជាតិ និង​ អន្តរជាតិ

អត្តប្រយោជន៍ក្រៅប្រទេស៖

  • មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ
  • មានតម្លៃជាសកលលើពិភពលោក
  • គ្រប់បណ្តាលប្រទេសគាំទ្រកោតសសើរនូវស្នាដៃវប្បធម៌ជាតិខ្មែរ
  • ជួយផ្សព្វផ្សាយ និង ស្វែងរកចំនូលទៅតាមបណ្តាលប្រទេសនានានៅលើពិភពលោក

*បញ្ជាក់៖

  • យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕

សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!