សំណួរទីៈ ដើម្បីថែរក្សាទំនៀមទំលាប់ប្រពៃណី និងវប្បធម៌តើរដ្ឋាភិបាលត្រូវធ្វើអ្វីខ្លះ? ក្នុងនាមជាយុវជនតើអ្នកត្រូវបំពេញភារៈកិច្ចដូចម្តេចខ្លះ?
ចម្លើយៈ
ដើម្បីថែរក្សាទំនៀមទំលាប់ប្រពៃណី និងវប្បធម៌៖
រដ្ឋាភិបាលត្រូវមានភារកិច្ច៖
- លើកស្ទួយទស្សនៈជាតិនិយម
- បណ្តុះស្មារតីប្រជាជនឲ្យចេះស្រឡាញ់និងការពារទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ខ្លួន
- ជំរុញការផ្សព្វផ្សាយទំនៀមទម្លាប់ប្រពៃណីរបស់ជាតិខ្លួនដូចជា ពិធីបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ របៀបគារកិច្ចខ្មែរសិល្បៈតន្រ្តី
- ចេះគាំទ្រនិងលើកទឹកចិត្តដល់បុគ្គលណាដែលបានចូលរួមថែរក្សា និងបង្កើតស្នាដៃក្នុងការការពារនិងថែរក្សាប្រពៃណីទំនៀមទម្លាប់ជាតិខ្លួន
- ទប់ស្កាត់រាល់អំពើពាលាអាវាសែដែលធ្វើឲ្យខូចទំនៀមទម្លាប់ជាតិ
- ទប់ស្កាត់វប្បធម៌បរទេសមិនល្អដែលហូរចូលមកក្នុងប្រទេស
ក្នុងនាមជាយុវជនត្រូវមានភារកិច្ច៖
- ប្រកាន់យកទំនៀមទំលាប់ប្រពៃណីនិងវប្បធម៌ជាតិ
- រូមចំណែកការពារនិងថែរក្សាមត៌កវប្បធម៌
- ហ៊ានប្រឆាំងរាល់អំពើពាលាដែលប្រាសចាកពីវប្បធម៌ប្រពៃណីជាតិ
- ជូយអូសទានមិត្តភក្តិនិងប្រជាជនក្នុងសហគមន៍ដែលភ្លើតភ្លើននឹងវប្បធម៌បរទេស
- ជួយផ្សព្វផ្សាយចំណេះដឹងរបស់ខ្លួនដល់មិត្តភក្តិឲ្យយល់កាន់តែច្បាស់
- ចេះកែច្នៃវប្បធម៌បរទេសឲ្យមានលក្ខណៈជវប្បធម៌ជាតិ
*បញ្ជាក់៖
- យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!