News & Events
ដើម្បីជ្រើសរើសមុខរបរឬការងារមួយសម្រាប់អនាគត តើគប្បីពិចារណាលើលក្ខខណ្ឌអ្វីខ្លះ?
- ខែកក្កដា 9, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរ
ដើម្បីជ្រើសរើសមុខរបរឬការងារមួយសម្រាប់អនាគត តើគប្បីពិចារណាលើលក្ខខណ្ឌអ្វីខ្លះ?
ចម្លើយៈ
ដើម្បីជ្រើសរើសមុខរបរឬការងារមួយសម្រាប់អនាគត គប្បីពិចារណាលើលក្ខខណ្ឌដូចជា៖
១. សម្ថភាពវិជ្ជាជីវៈ
- ត្រូវយល់ស្គាល់ពីសម្ថភាពជំនាញឯកទេសរបស់ខ្លួនឲ្យច្បាស់លាស់ជាមុនសិន
- ត្រូវប្រាកដក្នុងខ្លួនថានឹងអាចធ្វើអ្វីបានខ្លះ ធ្វើបានក្នុងកម្រឹតណាខ្លះ មានបទពិសោធន៌កម្រឹតណាក្នុងមុខជំនាញ ព្រោះបើការងារមិនត្រូវមុខជំនាញវានឹងនាំទៅបរាជ័យពុំរីកចម្រើនឡើយ
២. ឧបនិស្ស័យឬចំណង់ចំនូលចិត្ត
- ត្រូវពិចារណាលើនិស្ស័យពីកំណើតពីចំណង់ចំណូលចិត្តផ្ទាល់របស់យើង ព្រោះថាអ្វីដែលចង់គឹយើងមានសទ្ធភាព តែអ្វីដែលមិនចង់គឺមិនអាចធ្វើបានឡើយ
- ជាពិសេសពិចារណាថាតើមុខជំនាញមុខរបរឬការងារ ដែលយើងជ្រើសរើសយកនោះស្របនឹងនិស្ស័យរបស់យើងឬទេ
៣. ប្រភពធនធាន
- ត្រូវចេះប៉ាន់ប្រមាណពីប្រភពធនធានដែលយើងមានជាមួយនឹងមុខវិជ្ជាជីវៈមុខរបរដែលយើបម្រុងនឹងជ្រើសរើសយក ហើយថ្លឹងថ្លែងមើលថាតើអាចទៅរួចឬអត់
- គិតពីសមត្ថភាពចំណេះដឹង កម្រឹតបច្ចេកទេសទ្រព្យសម្ភារៈថវិកាសុខភាពរួមទាំងពេលវេលាផងថាតើយើងអាចទ្រោលការងារនោះបានឬទេនិងបានក្នុងកម្រឹតណា
៤. ច្បាប់សង្គមឬឧត្តមគតិសង្គម
- គ្រប់ការងារដែលយើមានលទ្ធភាពធ្វើបាន ហើយយើងនឹងបម្រុងជ្រើសរើសយកនោះគប្បីជាការងារឬមុខរបរស្របច្បាប់ស្របឧត្តមគតិសង្គម ទើបការងារឬមុខរបរមាន
ស្ថិរភាពនិងរីកចម្រើន នេះជាប្រការសំខាន់ព្រោះបើគេប្រកបមុខរបរឬធ្វើការងារណាមួយមិនស្របច្បាប់ ផ្ទុយពីឧត្តមគតិសង្គមនោះនឹងត្រូវមានទោសឬសង្គមរារាំងនាំឲ្យមានផលវិបាកអាក្រក់
៥. ស្ថានភាពសង្គមឬស្ថានភាពទីផ្សារ
- ត្រូវសិក្សាពីតម្រូវការរបស់ទីផ្សារពលកម្ម ឬតម្រូវការនៃការផ្គត់ផ្គង់ថែមទៀតបើពុំនោះទេយើងពុំអាចសម្រេចគោលដៅនៃជីវិតបានឡើយព្រោះពីមូយជំនាន់ទៅមួយជំនាន់មនុស្សពីមួយសតវត្សរ៍ទៅមួយសតវត្សរ៍តម្រូវការទីផ្សារពលកម្មក៏ដូចជាតម្រូវផ្គត់ផ្គង់តែងប្រែប្រួលនិងអភិវឌ្ឍជានិច្ច
- បង្កើតសមត្ថភាពអោយឆ្លើយតបនឹងតម្រូវការនៃសតវត្សរ៍ជាប្រការចាំបាច់
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!