សំណួរ
ដួចម្តេចដែលហៅថាគំនិតច្នៃប្រឌិត? តើគំនិតច្នៃប្រឌិតមានប្រយោជយ៉ាងណាខ្លះ?
ចម្លើយៈ
គំនិតច្នៃប្រឌិត ជាគំនិតផ្តួចផ្តើមក្នុងការបង្កើតនូវអ្វីមួយឲ្យលេចចេញជារូបរាងឡើងដោយប្រើប្រាស់នូវសមត្ថភាពជំនាញ បញ្ញាស្មារតី ដើម្បីច្នៃប្រឌិតកែប្រែអ្វីៗឲ្យទៅជាមានប្រយោជន៍ មានតម្លៃនិងមានសារៈសំខាន់ពិតប្រាកដ។
គំនិតច្នៃប្រឌិតមានប្រយោជដួជា៖
- មានធនធានមនុស្ស សម្ភារៈ ទ្រព្យសម្បត្តិនិងប្រាក់ចំណូល
- ទទួលបាននូវការអប់រំល្អ ទម្លាប់ល្អនិងគំនិតថ្មីៗប្លែកៗ
- កាត់បន្ថយអំពើអសកម្មនិងការចំណាយផ្សេងៗ
- បង្កើននូវស្មារតីម្ចាស់ការនិងទំនួលខុសត្រូវខ្ពស់
- ធានានូវសណ្តាប់ធ្នាប់និងរបៀបរៀបរយនៅក្នុងសង្គម
- កាត់បន្ថយភាពក្រីក្រ និងលើកកមពស់ជីវភាពប្រចាំថ្ងៃ
- មានគំនិតធ្វើឲ្យកើតជាផលិតផលថ្មី មានប្រយោជន៍ដោយប្រើប្រាស់ធនធានងាយៗនៅជុំវិញខ្លួន
- ចេះប្រើប្រាស់ធនធាននិងពេលវេលាឲ្យមានប្រយោជន៍
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!